Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​ទល់​នឹង Liverpool នៅ​រំលង​អាធ្រាត​នេះ Real Madrid អវត្តមាន​ខ្សែបម្រើ​សំខាន់ 2 រូប

Published

on

ខ្សែបម្រើ Aurelien Tchouameni និង Toni Kroos របស់​ក្លឹប​អធិរាជស Real Madrid មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ សម្រាប់​ការ​ប្រកួត​ជើង​ទី 1 នៃ​ក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ​របស់​ពួក​គេ ដែល​ត្រូវ​ត​ទល់​នឹង​ហង្សក្រហម Liverpool នៅ​រំលង​អាធ្រាត​នេះ​ឡើយ។

យ៉ាង​ណា​មិញ​ខ្សែបម្រើ​កណ្តាល​ទាំង 2 រូប​នេះ បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​លោក Carlo Ancelotti នៅ​រដូវកាល​នេះ។ ពួក​គេ​តែងតែ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ចាប់​ដៃ​គូ​ជា​មួយ Luka Modric។ យ៉ាង​ណា​ថ្មីៗ​នេះ​ទាំង Tchouameni និង Toni Kroos បាន​ស្ថិត​ក្នុង​ស្ថានភាព​មាន​ជម្ងឺ។

កីឡាករ​សញ្ជាតិ​អាឡឺម៉ង់ Toni Kroos បាន​ខកខាន​ការ​ប្រកួត​ដែល Real Madrid យក​ឈ្នះ​ទៅ​លើ Elche និង Osasuna ដោយ​សារ​តែ​មាន​ជម្ងឺ​រលាក​ក្រពះ ខណៈ Tchouameni បាន​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ចុងក្រោយ​កាល​ពី​ចុង​សប្តាហ៍​មុន បន្ទាប់​ពី​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា។ ទន្ទឹម​នឹង​នេះ​ដែរ ខ្សែ​ការពារ​ស្លាប​ឆ្វេង Ferland Mendy ក៏​អវត្តមាន​ផង​ដែរ ដោយ​គាត់​ទើប​នឹង​ជា​សះស្បើយ​ពី​របួស​ភ្លៅ​ថ្មីៗ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២