បាល់ទាត់អន្តរជាតិ
Osimhen រកបានគ្រាប់បាល់ទី 100 របស់ខ្លួន លឿនជាងកំណត់ត្រារបស់ Lionel Messi និង Cristiano Ronaldo

តារាឆ្នើមរបស់ក្លឹប Napoli គឺខ្សែប្រយុទ្ធ Victor Osimhen រកបានគ្រាប់បាល់ទី 100 នៅក្នុងអាជីពរបស់ខ្លួនលឿនជាង Lionel Messi និង Cristiano Ronaldo បើប្រៀបធៀបចំនួនប្រកួតដែលកីឡាករទាំង 3 រូបនេះបានចំណាយពេល។ កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ រកបានគ្រាប់បាល់ 100 គ្រាប់ ក្នុងចំណោមប្រកួតសរុប 197 ប្រកួត។
គ្រាប់បាល់ស៊ុតបញ្ចូលទីទី 100 របស់ Victor Osimhen កើតឡើងក្នុងអំឡុងពេល Napoli បានយកឈ្នះ 2-0 ទល់នឹង Sassulo។ ការស៊ុតបញ្ចូលទីក្នុងការប្រកួតលើកទី 197 របស់គាត់នេះដែរ បានធ្វើឲ្យគេ បំបែកកំណត់ត្រារបស់ខ្លួនដែលលឿនជាង Lionel Messi, Cristiano Ronaldo និង Zlatan Ibrahimovic។
យ៉ាងណាមិញតារាឆ្នើមអាហ្សង់ទីន Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី 100 របស់គាត់ បន្ទាប់ពីលេងបាន 210 ប្រកួត ខណៈដែល Cristiano Ronaldo ជាខ្សែប្រយុទ្ធឆ្នើមបំផុតរបស់ពិភពលោកបានស៊ុតបញ្ចូលទីគ្រាប់បាល់ទី 100 របស់គាត់ ដោយចាយពេល 301 ប្រកួត។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់