Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹបតោខៀវ Chelsea ត្រៀម​លក់ Romelu Lukaku ទៅ​ឲ្យ Inter Milan វិញ

Published

on

ក្លឹប​តោខៀវ Chelsea បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​អនុញ្ញាត​ឲ្យ​ក្លឹប​ណា​ដែល​ចង់​បាន Lukaku ចុះ​ហត្ថលេខា​យក​គាត់​នៅរដូវ​ក្តៅនេះ ខណៈ​ដែល Inter Milan និង PSG កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិករូប​នេះ​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា ក្លឹប​តោខៀវ​បាន​ចំណាយ​ប្រាក់ 97.5 លានផោន ដើម្បី​នាំយក Lukaku ត្រឡប់​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge កាល​ពី​ឆ្នាំ 2021 និង​បាន​ផ្ដល់​អាវ​លេខ 9 ទៅ​ឲ្យ​គាត់​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា Romelu Lukaku ស៊ុត​បញ្ចូលទី​បាន​ត្រឹមតែ 5 គ្រាប់​ប៉ុណ្ណោះ នៅ Premier League នៃ​រដូវកាលនេះ ដែល​វា​ហាក់​ដូច​ជា​ខុស​គ្នា​ឆ្ងាយ​បំផុត អំពី​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ។

យ៉ាង​ណា​មិញ Romelu Lukaku ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប​តោខៀវ​ផង​ដែរ ដោយ​បាន​ចំណាយ​ពេល 3 ឆ្នាំ គឺ​ចន្លោះឆ្នាំ 2011 ដល់​ឆ្នាំ 2014 ប៉ុន្តែ​គាត់​បាន​លេច​ធ្លោរ​ខ្លាំង នៅ​ពេល​ផ្លាស់​ទៅ​លេង​នៅ​ក្រប​ខណ្ឌ Serie A របស់​អ៊ីតាលី ដោយ​បាន​ជួយ​ឲ្យ Inter Milan ឈ្នះពាន​លីគ​កំពូល ហើយ​គាត់​រក​បាន​គ្រាប់​បាល់​រហូត​ដល់​ទៅ 24 គ្រាប់​ក្នុង​មួយ​រដូវកាល។

នៅ​ពេល​នេះ​ក្លឹប​តោខៀវ Chelsea ស្ថិត​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​លោក Thomas Tuchel ខ្សែ​ប្រយុទ្ធ Lukaku ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ឡើយ ហើយ​ក្លឹប​ក៏​មិន​ចង់​ទុក​គាត់​បន្ត​ទៀត​ដែរ។ គាត់​អាច​នឹង​ត្រូវ​លក់​ចេញ​នៅរដូវក្តៅនេះ ព្រោះ​ក្លឹប​នឹង​បាន​ចំណេញ​មួយ​ផ្នែក​លើក​ការ​ចំណាយ​ទៅ​លើ Romelu Lukaku។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២