បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់តោខៀវ Chelsea លើកឡើងថា Rashford កំពុងស្ថិតក្នុងកម្រិតកំពូលរបស់ Messi និង Cristiano Ronaldo

អតីតខ្សែប្រយុទ្ធម្នាក់របស់ក្លឹបតោខៀវ Chelsea លោក Tony Cascarino បានកោតសរសើរចំពោះទម្រង់លេងរបស់ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United ហើយបានប្រៀបធៀបកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ទៅនឹង Lionel Messi និង Cristiano Ronaldo ថែមទៀតផង។
យ៉ាងណាមិញ បច្ចុប្បន្ន Marcus Rashford កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យសម្រាប់បិសាចក្រហមរដូវកាលនេះ។ ខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបញ្ចូលទីសរុប 24 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 9 ដង ក្នុងការប្រកួតចំនួន 36 ប្រកួត។
ដោយមើលឃើញពីភាពលេចធ្លោរទាំងនេះ អតីតខ្សែប្រយុទ្ធរបស់តោខៀវ Chelsea លោក Tony Cascarino បានលើកឡើងថា កីឡាករវ័យ 25 ឆ្នាំរូបនេះ អាចប្រៀបធៀបទៅនឹង Lionel Messi និង Cristiano Ronaldo នៅពេលដែលតារាឆ្នើមទាំង 2 នេះ កំពុងឈានដល់កម្រិតកំពូល។
អតីតកីឡាករសញ្ជាតិអៀរឡង់រូបនេះបានប្រាប់កាសែត The Times ថា៖ “នៅក្នុងស្ថានភាពបច្ចុប្បន្នរបស់គាត់ (Marcus Rashford) គឺមានភាពខុសប្លែកខ្លាំង។ គាត់កំពុងរកគ្រាប់បាល់ ដោយមានភាពប៉ិនប្រសប់ ដូចទៅនឹងពេលដែល Lionel Messi និង Cristiano Ronaldo ឈានដល់កម្រិតកំពូលដែរ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ13 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ