Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid លុត​ក្រុម​ម្ចាស់​ផ្ទះ Liverpool ធ្ងន់​.ក ក្នុង​លទ្ធផល 5-2 (មាន​វីដេអូ)

Published

on

ក្លឹប​អធិរាជ​ស Real Madrid បាន​ធ្វើ​ឲ្យ​ហង្សក្រហម Liverpool ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ​​ជើង​ទី 1 កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ជាមួយ​នឹង​លទ្ធផល 5 ទល់​នឹង 2។

Liverpool ដែល​តែងតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ខ្លាំង​នៅ​ក្នុង​ដី Anfield របស់​ខ្លួន​នោះ បែរ​ជា​ត្រូវ​បាន​ចាញ់​យ៉ាង​អាម៉ាស់ ក្រោម​ស្នាដៃ​ម្ចាស់​ពាន UCL 14 សម័យ​កាល Real Madrid ខណៈ​ដែល​នៅ​ក្នុង​ការ​ប្រកួត​នោះ ពួក​គេ​បាន​រក​គ្រាប់​បាល់​នាំមុខ​មុន ក្នុង​លទ្ធផល 2-0 នៃ​ការប្រកួត​បើក​ឆាក 15 នាទី​ដំបូង ដែល​ស៊ុត​បញ្ចូលទី​យ៉ាង​ល្អ​ពី Darwin Nunez និង​គ្រាប់​បាល់​ភ្លាត់​ពី Thibaut Courtois ទៅ​ឲ្យ Mohamed Salah។

យ៉ាង​ណា​មិញ Real Madrid បាន​វាយ​បក​មក​វិញ​យ៉ាង​សាហាវ​មិន​គួរ​ឲ្យ​ជឿ ដោយ​រក​បាន​គ្រាប់​បាល់​រហូត​ដល់ 5 គ្រាប់។ Vinicius Junior ស៊ុត​បញ្ចូលទី​ទៅ​លើ Liverpool បាន 2 គ្រាប់​នៅ​នាទីទី 21 និង​នាទីទី 36។ ខ្សែការពារ Eder Militao តែត​បញ្ចូលទី​បាន 1 គ្រាប់​នៅ​នាទីទី 47 និង Karim Benzema រក​បាន 2 គ្រាប់​នៅ​នាទីទី 55 និង​នាទីទី 67។

ក្រុមទាំង 2 នឹង​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទឹកដី​របស់ Real Madrid ដែល​ជា​ការ​ប្រកួត​ជើង​ទី 2 នៅ​ថ្ងៃ​ទី 16 ខែ​មីនា​​ខាងមុខ។ ដោយ​ឡែក Liverpool នឹង​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​បំផុត ព្រោះ​ប្រសិន​បើ​ពួក​គេ​ចង់​ឡើង​ទៅ​វគ្គ​បន្ទាប់ គឺ​ត្រូវ​រក​គ្រាប់​បាល់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ 4 គ្រាប់ និង​បិទ​មិន​ឲ្យ Real Madrid ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​បាន។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ទាំង​មូល៖

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២