Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង Stefan Bajcetic ដែល​មាន​ទម្រង់​លេង​ស្រដៀង​នឹង Pedri

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាម​ដាន​ការ​វិវត្ត​នៃ​សមត្ថភាព​របស់​ខ្សែបម្រើ​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Stefan Bajcetic។ ចាប់​តាំង​ពី​​ដើម​រដូវកាល​ឆ្នាំ 2022-2023 កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មាន​ឱកាស​បង្ហាញ​ខ្លួន​ជា​ច្រើន​ប្រកួត​សម្រាប់​ក្លឹប​ហង្សក្រហម និង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ផង​ដែរ។

កីឡាករ​វ័យ 18 ឆ្នាំ​រូបនេះ​បាន​វិវត្តន៍​ខ្លួន​ទៅ​ជា​កីឡាករ​ដ៏​សំខាន់​នៅ Anfield ខណៈ​ដែល​គាត់​ទើប​នឹង​ត្រូវ​បាន​ក្លឹប​ប្រូម៉ូត​ឡើង​មក​លេង​ជា​មួយ​ឈុត​ធំ​ផ្លូវការណ៍​កាល​ពី​ពាក់​កណ្ដាល​ខែ កាល​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ។ ក្រៅ​ពី​មាន​សញ្ជាតិ​អេស្ប៉ាញ​ដូចគ្នា Stefan Bajcetic ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​មើល​ឃើញ​ថា គាត់​មាន​ទម្រង់​លេង​ស្រដៀង​គ្នា​ទៅ​នឹង​តារា​ឆ្នើម​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona គឺ​កីឡាករ Pedri Gonzalez។

ថ្មីៗ​នេះ​ក្រោយ​ពី​មើល​ឃើញ​សមត្ថភាព​ដ៏​លេច​ធ្លោរ​របស់ Stefan Bajcetic លោក Jurgen Klopp បាន​ប្រើប្រាស់​ខ្សែ​បម្រើ​រូប​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី 1 ក្នុង​ក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ជាមួយ​នឹង Real Madrid ថែមទៀត​ផង។

យោងតាម Fichajes បាន​ឲ្យ​ដឹង​ថា ក្លឹប​អធិរាជស Real Madrid កំពុង​រៀប​ចំ​ការ​តាម​ដាន​​ខ្សែ​បម្រើ Stefan Bajcetic ដែល​ការ​ផ្ទេរ​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត​ខាង​មុខ ប្រសិន​បើ​គាត់​បន្ត​នៅ​ក្នុង​គន្លង​ផ្លូវ​នៃ​ទម្រង់​លេច​ដ៏​អស្ចារ្យ​ដូច​បច្ចុប្បន្ន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២