បាល់ទាត់អន្តរជាតិ
ថ្វីត្បិតតែក្រុមឈ្នះមែន ប៉ុន្តែ Paul Pogba ត្រូវអ្នកគាំទ្រស្រែកជេរយ៉ាងស្ពឹកមុខ

តាមរយៈខ្សែវីដេអូខ្លីមួយ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់ Paul Pogba បានលើកដៃដាក់ត្រចៀកទៅកាន់អ្នកគាំទ្ររបស់ Manchester United ដើម្បីបង្កឲ្យមានការស្រែកឡើងកាន់តែខ្លាំងឡើង បន្ទាប់ពីការទទួលជ័យជម្នះ 3-2 លើ Norwich City នៅ Old Trafford ។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo គឺជាជ័យជម្នះរបស់ Manchester United ហើយក៏ជាឱកាសធ្វើឲ្យលោក Ralf Rangnick អាចមានឱកាសដណ្ដើម Top 4 នៅ Premier League រដូវកាលនេះផងដែរ។
ទន្ទឹមនឹងនោះដែរ ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បានទទួលរងនូវការស្រែកជេរប្រមាថ និងចំអកយ៉ាងខ្លាំង ដោយអ្នកគាំទ្រមួយចំនួននៅ Old Trafford បន្ទាប់ពីគាត់ត្រូវបានប្តូរចេញ មុនការប្រកួតបញ្ចប់ 16 នាទីក្នុងតង់ទីពីរ។
Paul Pogba បានឆ្លើយតបទៅកាន់អ្នកគាំទ្រវិញ ដោយលើកដៃដាក់ត្រចៀក នៅពេលដើរចេញពីកីឡដ្ឋាន ហើយក៏បង្កឲ្យមានការស្រែកជេរកាន់តែខ្លាំងឡើងថែមទៀត។
ប្រភព: Metro