បាល់ទាត់អន្តរជាតិ
Barcelona អាចនឹងទទួលបាន Marcus Thuram ដោយមិនចំណាយប្រាក់ផ្ទេរ
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងមានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Borussia Monchengladbach គឺកីឡាករ Marcus Thuram ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទេរឡើយ ព្រោះខ្សែប្រយុទ្ធរូបនេះនឹងផុតកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាល។
ក្លឹបយក្សកាតាឡាន់បច្ចុប្បន្នកំពុងរីករាយជាមួយនឹងទម្រង់លេងដ៏ល្អ ដោយពួកគេកំពុងឈរនៅលើកំពូលតារាង La Liga និងមានភាគរយខ្ពស់ក្នុងការឈ្នះពាននេះផងដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានដំណើរផ្សងព្រេងមិនសូវល្អជាមួយនឹងការប្រកួតពានរង្វាន់ធំៗនៅតំបន់អឺរ៉ុបឡើយ។ បន្ទាប់ពីការធ្លាក់ចេញពី UEFA Champions League ក្នុងវគ្គចែកពូល Barcelona ត្រូវបានធ្លាក់ចេញពី Europa League ក្នុងវគ្គ 32 ក្រុមចុងក្រោយទៀត ក្រោមស្នាដៃរបស់ក្លឹបបិសាចក្រហម Manchester United កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ដូចគ្នានេះដែរ បញ្ហាហិរញ្ញវត្ថុនៅក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ក្លឹប នៅតែមិនទាន់ដោះស្រាយបាននៅឡើយទេ។ ពួកគេមានការគិតគូម៉ត់ចត់បំផុត មុននឹងសម្រេចចិត្តចុះហត្ថលេខាលើកីឡាករចំណូលថ្មី ហើយជាពិសេស Barcelona តែងតែចង់បានកីឡាករដែលផុតកុងត្រាជាមួយក្លឹបផ្សេង ព្រោះមិនចាំបាច់ចំណាយប្រាក់ផ្ទេរ។
យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា អ្នកតំណាងរបស់ខ្សែប្រយុទ្ធ Marcus Thuram បានផ្តល់ឱកាសឲ្យ Barcelona អាចចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះបាន ស្របពេលដែលតារាឆ្នើមរបស់ Monchengladbach រូបនេះ នឹងត្រូវចាកចេញពីទឹកដីអាឡឺម៉ង់នៅរដូវក្តៅនេះ បន្ទាប់ពីកុងត្រារបស់គាត់ផុតកំណត់។ ដូចគ្នានេះដែរ ថ្លែងទៅកាន់ Sport1 នៅដើមសប្តាហ៍នេះ ប្រធានផ្នែកកីឡារបស់ Monchengladbach លោក Roland Virkus ក៏បាននិយាយដែរថា៖ “ពួកគេត្រូវតែទទួលយកការពិតដែលថា Marcus Thuram នឹងចាកចេញទៅចូលរួមជាមួយក្លឹបផ្សេង ដែលធំជាងនេះ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona