បាល់ទាត់អន្តរជាតិ
PSG ជួបជាមួយក្រុមខ្លាំង Marseille ដោយមិនមានវត្តមានរបស់ Neymar និង Achraf Hakimi

នៅម៉ោង 2:45 នាទីរំលងអាធ្រាតនេះ គឺជាការប្រកួតរវាងក្រុមខ្លាំង 2 នៅទឹកដីបារាំងរវាង PSG និង Olympique Marseille ដែលជាការប្រកួតក្របខណ្ឌ Ligue 1។ យ៉ាងណាមិញ Marseille អាចកាត់បន្ថយគម្លាតជាមួយ Paris Saint-Germain ត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ ប្រសិនបើពួកគេអាចយកឈ្នះ នៅក្នុងការប្រកួតនេះ។
ដោយឡែកក្រុមទាំង 2 ទើបនឹងបានជួបគ្នា កាលពីដើមខែកន្លងទៅ ខណៈដែល Olympique Marseille បានយកឈ្នះ 2-1 ទៅលើក្រុមរបស់លោក Christouse Galtier និងបានទម្លាក់ពួកគេចេញពី French Cup នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។
ក្លឹបយក្សបារាំង Paris Saint-Germain នឹងប្រកួតដោយអវត្តមានខ្សែប្រយុទ្ធ Neymar Jr ព្រោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរងរបួសកជើង កាលពីប្រកួតចុងសប្ដាហ៍មុនជាមួយ LOSC Lille។ ទន្ទឹមនឹងនេះដែរ Achraf Hakimi ក៏អវត្តមានផងដែរ ដោយសាររបួសសរសៃពួរ។ កីឡាករ 11 នាក់ដែលត្រូវបានគេគិតថា នឹងបង្ហាញខ្លួនក្នុងការប្រកួតជាមួយ Marseille មានដូចជា៖ Donnarumma; Mukiele, Marquinhos, Ramos, Bernat; Verratti, Danilo, Vitinha; Messi; Mbappe និង Ekitike។
ប្រភព: Sportsmole