បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ក្លឹបបិសាចក្រហមរិះគន់ថា Trent Alexander-Arnold គឺជាខ្សែការពារដែលអន់បំផុត
អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក John Giles បានធ្វើការរិះគន់ទៅលើសមត្ថភាពកីឡាករមួយរូបរបស់ក្លឹបហង្សក្រហម Liverpool គឺខ្សែការពារស្តាំ Trent Alexander-Arnold ដោយលើកឡើងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះពិតជាមានទម្រង់លេងអន់បំផុតនៅលើទីលានប្រកួត។
យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ Trent Alexander-Arnold បានទទួលការរិះគន់យ៉ាងខ្លាំង ទៅលើទម្រង់ការពាររបស់គាត់។ ថ្វីត្បិតតែខ្សែការពារស្តាំរូបនេះ នៅតែជាអ្នកបង្កើតឱកាសសម្រាប់ខ្សែប្រយុទ្ធ ប៉ុន្តែភាពងាយរងគ្រោះរបស់គាត់ ជារឿយៗត្រូវបានកើតឡើងនៅពេលដែលគូប្រកួតវាយបកមកវិញ។
ដូចគ្នានេះដែរថ្មីៗនេះលោក John Giles ដែលធ្លាប់ជាខ្សែបម្រើម្នាក់កាលពីអតីតកាលបាននិយាយថា៖ “Trent Alexander-Arnold នឹងត្រូវទទួលយកស្ថានភាពវាយបកមកវិញនៅតំបន់ខាងស្ដាំ។ នៅពេលដែលពួកគេ (Liverpool) កំពុងលេងបានល្អ និងមានទម្រង់ប្រយុទ្ធមុតស្រួច Trent Alexander-Arnold មានគុណសម្បត្តិដ៏អស្ចារ្យ ក្នុងការបង្កើតឱកាសស៊ុតបញ្ចូលទី និងបញ្ជូនបាល់។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេមិនមានទម្រង់ប្រយុទ្ធដ៏ល្អទេ។ ដូច្នេះគាត់បានក្លាយជាខ្សែការពារដ៏អន់ម្នាក់។ គាត់មិនមានចំណុចណាមួយល្អទាល់តែសោះ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti