បាល់ទាត់អន្តរជាតិ
Cristiano Ronaldo អាចនឹងឈ្នះស្បែកជើងមាស ប្រចាំលីគកំពូលអារ៉ាប់ Saudi Pro League

ទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Cristiano Ronaldo សម្រាប់ក្លឹប Al-Nassr ក្នុងលីគអារ៉ាប៊ីសាអ៊ូឌីតកំពុងតែបន្ត ខណៈដែលការប្រកួតកាលពីម្សិលមិញនេះទល់នឹង Damac FC ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទី 3 គ្រាប់ម្នាក់ឯង ក្នុងការប្រកួតក្របខណ្ឌ Saudi Pro League ដោយបញ្ចប់ទៅក្នុងលទ្ធផល 3-0។
Cristiano Ronaldo បច្ចុប្បន្នមានគ្រាប់បាល់សរុប 8 គ្រាប់ហើយ នៅក្លឹបថ្មី Al-Nassr ដោយបានបង្ហាញខ្លួន ត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ។ ចំនួនគ្រាប់បាល់របស់គាត់ស្មើនឹងខ្សែប្រយុទ្ធរបស់ក្លឹប Al-Hilal គឺកីឡាករ Odion Ighalo និងខ្សែប្រយុទ្ធ Firas Al-Buraikan របស់ក្លឹប Al-Fateh។
យ៉ាងណាមិញ Alerson Talisca របស់ក្លឹប Al-Nassr គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ ដោយមានចំនួន 13 គ្រាប់ ខណៈដែល Carlos Alberto របស់ Al-Shabab ស្ថិតនៅចំណាត់ថ្នាក់លេខ 2 មាន 12 គ្រាប់ និង Abderrazak Hamdallah ស្ថិតនៅលំដាប់ទី 3 មាន 11 គ្រាប់។ ដោយឡែក Cristiano Ronaldo នៅតែមានឱកាសក្នុងការឈ្នះស្បែកជើងមាសប្រចាំ Saudi Pro League ប្រសិនបើទម្រង់ដ៏ល្អរបស់គាត់នៅតែបន្តរហូតដល់ចប់រដូវកាល។
ប្រភព: Sportskeeda