បាល់ទាត់អន្តរជាតិ
Lionel Messi ឈ្នះពានជាកីឡាករល្អបំផុតប្រចាំឆ្នាំ 2022 របស់ FIFA

តារាឆ្នើម Lionel Messi របស់ក្លឹបយក្សបារាំង Paris Saint-Germain និងជាកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន បានជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ FIFA សម្រាប់ឆ្នាំ 2022 ដែលទើបនឹងប្រកាសជាផ្លូវការណ៍កាលពីរំលងអាធ្រាតយប់មិញនេះ។
យើងបានដឹងហើយថា កីឡាករវ័យ 35 ឆ្នាំ Lionel Messi បានសម្រេចក្តីសុបិននៅក្នុងជីវិតបាល់ទាត់របស់គាត់ ក្នុងការឈ្នះពាន World Cup នៅឆ្នាំ 2022 ក្នុងប្រទេសកាតា។ មិនត្រឹមតែអាចសម្រេចក្ដីសុបិនដែលខ្លួនប៉ងចង់បានជាយូរណាស់មកហើយប៉ុណ្ណោះទេ ក្នុងអំឡុងពេលនោះ គាត់ក៏បានឈ្នះពានបាល់មាស ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ។
Lionel Messi ដែលជាកាពីតែនក្រុមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានស៊ុតបញ្ចូលទី 7 គ្រាប់ និង Assists បាន 3 ដង នៅ World Cup 2022 និងថែមទាំងបានស៊ុតបញ្ចូលទី 2 គ្រាប់ ក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងបារាំងផងដែរ។ ក្នុងឆ្នាំនោះដដែល គាត់ក៏បានលើកពាន Ligue 1 ជាមួយ PSG ក្នុងរដូវកាលឆ្នាំ 2021-2022 ទៀតផង។
គុណសម្បត្តិដ៏ច្រើនកន្លងមក បានធ្វើឲ្យខ្សែប្រយុទ្ធ Lionel Messi បានឈ្នះការបោះឆ្នោតលើមិត្តរួមក្រុម Kylian Mbappe និងខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid។ យ៉ាងណាមិញសម្រាប់កីឡាការិនី ដែលឈ្នះពានជាកីឡាករបាល់ទាត់ឆ្នើមភេទស្រីគឺ Alexia Putellas។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi