Connect with us

បាល់ទាត់អន្តរជាតិ

Inter Milan នឹង​បញ្ជូន Romelu Lukaku ឲ្យ​ទៅ Chelsea វិញ នៅ​ពេល​ចប់​រដូវកាល

Published

on

នាយក​ប្រតិបត្តិ​របស់​ក្លឹប Inter Milan លោក Giuseppe Marotta បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ Romelu Lukaku ប្រហែល​ជា​មិន​បន្ត​ស្នាក់​នៅ San Siro ទៀត​ឡើយ សម្រាប់​រដូវ​កាល​ក្រោយ បន្ទាប់​ពី​កិច្ចព្រម​ព្រៀង​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​បញ្ចប់​ទៅ។

យ៉ាង​ណា​មិញ ក្លឹប​យក្ស​អ៊ីតាលី Inter Milan បាន​លក់ Lukaku ទៅ​ឲ្យ Chelsea ក្នុង​តម្លៃ 97.5 លានផោន កាល​ពី​ឆ្នាំ 2021។ ដោយ​ឡែក​ខ្សែប្រយុទ្ធ​រូបនេះ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ព្យាយាម​យ៉ាង​លំបាក​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel។

ទោះ​បី​ជា​កីឡាក​ស្បែក​ខ្មៅ​រូប​នេះ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី 15 គ្រាប់ ពី​ការ​បង្ហាញ​ខ្លួន 44 ប្រកួត​ក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ត្រូវ​ចាកចេញ​ពី Chelsea ដោយ​ជៀស​មិន​រួច ហើយ​ត្រូវ​បាន Inter Milan ចុះ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​ពេញ 1 រដូវកាល 2022-2023។

បន្ត​ពី​នោះ​មក Inter Milan ត្រូវ​បាន​គេ​គិត​ថា នឹង​ទិញ​ផ្ដាច់​កុងត្រា​របស់ Romelu Lukaku នៅ​រដូវក្ដៅ​ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាង​ណា អ្វីៗ​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ឡើយ ព្រោះ​ការបង្ហាញ​ខ្លួន​នៅ Serie A របស់ Lukaku លើក​នេះ មិន​ល្អ​ដូច​មុន​ឡើយ។ គាត់​បាន​ស៊ុត​បញ្ចូលទី​ត្រឹមតែ 4 គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង 8 ដង និង​ជា​កីឡាករ​បម្រុង​ចំនួន 9 ដង។

Marotta ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Inter Milan បាននិយាយ​ទៅ​កាន់ Sky Italia ជា​មួយ​នឹង​ប្រធាន​បទ Lukaku ថា៖ “Lukaku នឹង​បន្ត​នៅ​ឆ្នាំ​ក្រោយ​មែន​ទេ? វា​លឿន​ពេក​ហើយ​ក្នុង​ការ​សម្រេច​ចិត្តបែប​នេះ។ គាត់​នឹង​ត្រូវ​ត្រឡប់​ទៅ Chelsea វិញ​សិន ហើយ​យើង​នឹង​រក​មើល​ពី​ជំហាន​បន្ទាប់​ទៀត”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២