បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 កំពុងចាប់អារម្មណ៍ខ្លាំងលើ Marcelo Brozovic

ក្លឹបធំៗចំនួន 3 ដែលមានដូចជា Chelsea, Barcelona និង Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ខ្សែបម្រើ Marcelo Brozovic ដែលបច្ចុប្បន្នកំពុងលេងនៅ Inter Milan។ ក្លឹបទាំង 3 នឹងព្យាយាមចុះហត្ថលេខាលើ Brozovic នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករវ័យ 30 ឆ្នាំ Marcelo Brozovic ទើបតែបានចុះកុងត្រាថ្មីជាមួយ Inter Milan កាលពីឆ្នាំមុន ដែលកុងត្រានោះនឹងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2025-2026 ។ យ៉ាងណា ខ្សែបម្រើឆ្នើមរូបនេះបានទទួលការខកចិត្ត សម្រាប់រដូវកាលថ្មីឆ្នាំ 2022-2023 ដោយបានបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះ ហើយគាត់បានចំណាយពេលភាគច្រើននៅក្រៅទីលានជាមួយនឹងរបួសសរសៃពួរ និងកំភួនជើង។
យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថា Inter Milan នឹងបើកចំហរក្នុងការលក់កីឡាករសញ្ជាតិក្រូអាតរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ហើយបច្ចុប្បន្នកំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបតោខៀវ Chelsea, Barcelona និង Real Madrid។
ប្រភព: Sportsmole