បាល់ទាត់អន្តរជាតិ
Achraf Hakimi កំពុងជាប់ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើនារីម្នាក់

ខ្សែការពាររបស់ក្លឹបយក្សបារាំង Paris Saint-Germain និងជាកីឡាកររបស់ក្រុមជម្រើសជាតិម៉ារ៉ុក Achraf Hakimi កំពុងត្រូវបានស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈដោយរដ្ឋអាជ្ញាបារាំង បន្ទាប់ពីមានការចោទប្រកាន់ពីស្ត្រីម្នាក់ ដែលអះអាងថា កីឡាកររូបនេះបានប្រព្រឹត្តអំពើមិនគប្បីមកលើនាង។
Achraf Hakimi ត្រូវបាននារីវ័យ 23 ឆ្នាំម្នាក់ចោទថាបានរំលោភនាង ប៉ុន្តែក្នុងអំឡុងពេលចោទប្រកាន់នោះ ខ្សែការពាររូបនេះកំពុងត្រៀមខ្លួនចូលរួមពិធីប្រគល់ពានរង្វាន់ FIFA’s The Best Awards 2022 កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ (នេះបើយោងតាមរបាយការណ៍ពី Le Parisien)។
ដំណើរដើមទងនៃឧប្បត្តិហេតុនេះត្រូវគេបង្ហាញឲ្យដឹងថា បានកើតឡើងកាលពីថ្ងៃសៅរ៍ នៅពេលដែល PSG ប្រកួតជាមួយ Marseille ហើយ Achraf Hakimi មិនបានចូលរួមក្នុងការប្រកួតនោះទេ ព្រោះមានបញ្ហាញរបួស។ ខ្សែការពាររូបនេះបានហៅ Uber ជិះទៅកាន់ផ្ទះរបស់នារីរងគ្រោះ ដែលខ្លួនធ្លាប់បានទាក់ទងគ្នានៅលើ Instagram អស់រយៈពេលជាងមួយខែមកហើយ។
ពេលដែលនៅទីនោះ Achraf Hakimi ត្រូវបានគេចោទប្រកាន់ថា បានថើប និងលូកលាន់លើកេរ្តិ៍ខ្មាស់ ដោយមិនមានការយល់ព្រមពីនាង ប៉ុន្តែពេលនោះនាងអាចរំដោះខ្លួនចេញបាន ដោយរុញគាត់ចេញ។ បន្ទាប់មក ស្ត្រីរូបនោះបានផ្ញើសារទៅមិត្តភ័ក្តិឲ្យមកទទួលយកនាង និងបានទៅប៉ុស្តិ៍ប៉ូលីសនៅថ្ងៃបន្ទាប់។
យ៉ាងណាពេលនេះ PSG មិនបានបញ្ចេញសេចក្តីថ្លែងការណ៍ណាមួយលើការចោទប្រកាន់នេះទេ ខណៈដែល Hakimi ក៏មិនបាននិយាយជាសាធារណៈចំពោះហេតុការណ៍នេះដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona