បាល់ទាត់អន្តរជាតិ
លោក Xavi Hernandez កំពុងកំណត់គោលដៅ ទិញយកកីឡាករបន្ថែមទៀតនៅរដូវក្ដៅនេះ បន្ទាប់ពីឃើញកំហុសឆ្គងខ្លាំងនៅ Europa League

អ្នកចាត់ការទូទៅរបស់ក្លឹប Barcelona លោក Xavi Hernandez កំពុងកំណត់គោលដៅចុះហត្ថលេខានាំយកកីឡាករថ្មីៗបន្ថែមទៀតនៅក្នុងរដូវក្តៅនេះ បន្ទាប់ពីមើលឃើញពីភាពទន់ខ្សោយនៃក្រុមរបស់លោក ដែលសូម្បីតែ Europa League ក៏មិនអាចប្រកួតប្រជែងបាន។
ក្លឹបអ្នកមានបុណ្យ Barcelona ស្ទើរតែអាចឈានដល់វគ្គបួនក្រុមចុងក្រោយទៅហើយ ប៉ុន្តែត្រូវបានធ្លាក់ចេញពី Europa League ក្រោមថ្វីជើងរបស់ Frankfurt ក្នុងលទ្ធផលសរុបទាំងពីរជើង 4-3។
ទោះបីជាមានវត្តមានរបស់លោក Xavi Hernandez មកធ្វើជាអ្នកចាត់ការថ្មីក៏ដោយ ក្លឹប Barcelona បានត្រឹមតែប្រសើរជាងមុន ហើយនៅមានចំណុចខ្វះខាតបន្ថែមទៀត ទាំងនៅតំបន់ការពារ និងតំបន់ប្រយុទ្ធ ខណៈដែលពួកគេហាក់ដូចមិនទាន់អាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងពានធំៗបាននៅឡើយទេ។
ទោះបីជា Andreas Christensen និង Franck Kessie គ្រោងនឹងចុះហត្ថលេខាមកក្លឹប Barcelona ក៏ដោយ លោក Xavi Hernandez នៅតែទាមទារក្លឹបឲ្យព្យាយាមនាំយកកីឡាករបន្ថែមទៀតនៅរដូវក្ដៅនេះ ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រជែងពានក្នុងប្រទេស និងពាននៅតំបន់អ៊ឺរ៉ុប។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona