បាល់ទាត់អន្តរជាតិ
Dortmund នឹងទទួលបាន Daichi Kamada ដោយមិនចំណាយប្រាក់ផ្ទេរ នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹប Borussia Dortmund ត្រូវបានគេរាយការណ៍ថា គឺជាបេក្ខភាពដែលមានភាគរយខ្ពស់បំផុត ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt គឺកីឡាករ Daichi Kamada ខណៈដែលកីឡាករសញ្ជាតិជប៉ុនរូបនេះនឹងចាកចេញពីក្លឹបបច្ចុប្បន្នដោយគ្មានតម្លៃខ្លួន ដោយសារកុងត្រាផុតកំណត់។
Daichi Kamada គ្រោងនឹងចាកចេញពី Eintracht Frankfurt ដែលជាក្លឹបខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 6 ឆ្នាំមកហើយ។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួតទាំង 4 របស់ក្រុមជម្រើសជាតិជប៉ុននៅ World Cup ខណៈដែលពួកគេបានយកឈ្នះអេស្ប៉ាញ និងអាឡឺម៉ង់ ក្នុងដំណើរឆ្ពោះទៅកាន់វគ្គ 16 ក្រុមចុងក្រោយផងដែរ។
របាយការណ៍ពី 90min បានបង្ហាញថា Borussia Dortmund កំពុងក្លាយជាបេក្ខភាពនាំមុខគេក្នុងចំណោមក្លឹបមួយចំនួនទៀតនៅ Bundesliga សម្រាប់ការចុះហត្ថលេខាលើ Kamada ហើយកីឡាកររូបនេះក៏ពេញចិត្តនឹងការបន្តអាជីពបាល់ទាត់ក្នុងប្រទេសអាឡឺម៉ង់ដែរ។ ការចុះហត្ថលេខាលើ Kamada ត្រូវបានគេមើលឃើញថា ជារឿងដ៏ត្រឹមត្រូវបំផុត ដើម្បីឲ្យគាត់ក្លាយជាកីឡាករជំនួស Jude Bellingham ដែលកំពុងផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Liverpool, Real Madrid និង Manchester City។
ប្រភព: Sportsmole
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized3 days ago
អ្នកមកចែចូវ Vini JR ពី Real Madrid លើកនេះមិនក្រីក្រប៉ុន្មានទេ!!
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥