Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ត​ទល់​ជា​មួយ Real Madrid ដោយ​មិន​មាន​វត្តមាន​របស់ Robert Lewandowski

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez ត្រូវ​ធ្វើ​ដំណើរ​ដោយ​ភាព​ជូរ​ចត់​ជាមួយ​នឹង​របួស​របស់ Robert Lewandowski នៅ​មុន​ការ​ប្រកួត Copa del Rey វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី 1 ជា​មួយ​ម្ចាស់​ផ្ទះ Real Madrid នៅ​ម៉ោង 3:00 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។

យ៉ាង​ណា​មិញ Barcelona បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅ​ហើយ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម Robert Lewandowski បាន​រង​របួស​សរសៃ​ពួរ​ក្នុង​ការ​ប្រកួត​កាល​ពី​ចុងសប្តាហ៍​ជាមួយ Almeria ហើយ​គាត់​នឹង​មិន​ចូល​រួម​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់ El Clasico ដែល​ជា​ប្រកួត​បន្ទាប់​បាន​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ Pedri និង Ousmane Dembele កំពុង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ជា​កីឡាករ​របួស​ដូច Lewandowski ផង​ដែរ ដោយ​ពួក​គេ​មាន​បញ្ហា​របួស​ភ្លៅ ខណៈ​ដែល Ansu Fati អាច​ត្រឡប់​ពី​របួស​ជង្គង់​បាន​ទាន់​ពេលវេលា​សម្រាប់​ការ​ប្រកួត​នេះ។ យ៉ាង​ណា​មិញ​ជម្រើស 11 នាក់​ដំបូង​របស់ Barcelona ដែល​គេ​គិត​ថា នឹង​បង្ហាញ​ខ្លួន​នៅ​ប្រកួត​រំលង​អាធ្រាត​នេះ​មាន​ដូចជា៖ Ter Stegen; Kounde, Araujo, Christensen, Balde; De Jong, Busquets, Roberto; Raphinha, Torres និង Gavi​។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២