Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Bayern Munich ស្នើ​ឲ្យ​ក្លឹប​របស់​ខ្លួន​ទិញ​យក​ខ្សែ​បម្រើ​វ័យ 26 ឆ្នាំ​ម្នាក់​របស់​ក្លឹប Real Madrid

Published

on

យោងតាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​លោក Julian Nagelsmann បាន​ទាមទារ​ឲ្យ​ក្លឹប​របស់​ខ្លួន Bayern Munich បញ្ចប់​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ Dani Ceballos របស់​ក្លឹប​អធិរាជ​ស Real Madrid ខណៈ​ដែល​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួន​នៅ Santiago Bernabeu ផង​ដែរ។

យ៉ាង​ណា​មិញ​កីឡាករសញ្ជាតិ​អេស្ប៉ាញ​រូបនេះ ហាក់​ដូច​ជា​កំពុង​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់ Real Madrid ក្នុង​រដូវកាល​នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 6 ដង​ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត។ ខ្សែបម្រើ Dani Ceballos មក​ទល់​នឹង​ពេល​នេះ​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 101 ប្រកួត​ហើយ​សម្រាប់ Real Madrid គិត​ចាប់​តាំង​ពី​ឆ្នាំ 2017 មក។

ខណៈ​ក្លឹប Real Madrid មិន​ទាន់​បាន​កំណត់​ភាព​ជាក់លាក់​ពី​ការ​បន្ត​កុងត្រា​ថ្មី​លើ​​កីឡាករ​រូប​នេះ​រឺ​អត់​នោះ ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដាក់​សំណើរ​ផ្ទេរ Dani Ceballos ដែល​លក្ខខណ្ឌ​នៃ​សំណើរ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា នឹង​មាន​ការ​ផ្ដល់​ជូន​ច្រើន​ជាង​អ្វី​ដែល​លោក Florentino Perez បាន​ឲ្យ​ដល់​ខ្សែ​បម្រើ​រូប​នេះ​ទៅ​ទៀត។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២