បាល់ទាត់អន្តរជាតិ
Real Madrid ដាក់គោលដៅលើកីឡាករ 2 រូបនេះ ជាកីឡាករដែលត្រូវផ្ទេរនៅចុងបញ្ចប់នៃរដូវកាល

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើ Jude Bellingham របស់ Borussia Dortmund និង Josko Gvardiol របស់ RB Leipzig ជាគោលដៅផ្ទេរដ៏សំខាន់មួយរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅឆាប់ៗខាងមុខនេះ។
យ៉ាងណាមិញ Bellingham បច្ចុប្បន្នបានក្លាយជាខ្សែបម្រើម្នាក់ ក្នុងចំណោមខ្សែបម្រើដែលក្លឹបធំៗជាច្រើនចង់បានបំផុតនៅមុនរដូវកាល 2023-2024 ហើយ Real Madrid ក៏ជាក្លឹបដែលចង់ចុះហត្ថលេខាលើគាត់ផងដែរ។ កីឡាករវ័យ 19 ឆ្នាំ ដែលស្ថិតក្នុងរ៉ាដារបស់ Liverpool, Manchester City, Manchester United និង Chelsea មានទម្រង់លេងដ៏លេចធ្លោរបំផុត ក្នុងរយៈពេល 3 ឆ្នាំនៅប្រទេសអាឡឺម៉ង់ ដោយស៊ុតបញ្ចូលទីបាន 20 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 24 ដង ក្នុងការបង្ហាញខ្លួន 120 ប្រកួត។
ដូចគ្នានេះដែរ ខ្សែការពារ Josko Gvardiol ដែលជាមិត្តរួមក្រុមជម្រើសជាតិជាមួយ Luka Modric ក៏ជាកីឡាករដែលក្លឹបធំៗជាច្រើនចាប់អារម្មណ៍ខ្លាំងដូចទៅនឹង Bellingham ដែរ។ ខ្សែការពារវ័យ 21 ឆ្នាំរូបនេះ គឺជារនាំងការពារដ៏សំខាន់បំផុតរបស់ក្លឹបច្ចុប្បន្ន RB Leipzig ហើយអ្វីដែលកាន់តែពិសេសទៀតនោះ កីឡាករវ័យក្មេងរូបនេះបានបង្ហាញខ្លួនយ៉ាងលេចធ្លោរជាមួយក្រុមជម្រើសជាតិក្រូអាតនៅក្នុងព្រឹត្តិការណ៍នៃការប្រកួត World Cup 2022 កាលពីចុងឆ្នាំមុន។
យោងតាមរបាយការណ៍ពី Sport បានឲ្យដឹងថា ក្លឹប Real Madrid គ្រោងនឹងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនាចុងរដូវកាលនេះ។ ប្រធានក្លឹបលោក Florentino Perez សង្ឃឹមថា នឹងអាចនាំយកកីឡាករចំណូលថ្មីដែលមានគុណភាពដើម្បីពង្រឹងក្រុមរបស់លោក Carlo Ancelotti ជាមួយនឹងការចុះហត្ថលេខាលើ Bellingham និងខ្សែការពារ Gvardiol។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ