បាល់ទាត់អន្តរជាតិ
Manchester United កំពុងកំណត់គោលដៅ ចុះហត្ថលេខាលើខ្សែការពារវ័យ 19 ឆ្នាំ Jarrad Branthwaite របស់ក្លឹប Everton

ក្លឹបបិសាចក្រហម Manchester United បានលេចធ្លាយគ្រាប់បាល់ ស្ទើរតែគ្រប់ប្រកួតពេញមួយរដូវកាល ហើយគេយល់ថា ក្រុមនេះកំពុងខ្វះខ្សែបម្រើការពារ និងនៅតំបន់ការពារកណ្ដាល។
ក្លឹបបិសាចក្រហមកំពុងព្យាយាមចង់នាំយក Jarrad Branthwaite ឲ្យមកលេងនៅតំបន់បម្រើការពារ រឺពេលខ្លះដាក់នៅជាខ្សែការពារកណ្ដាល ខណៈដែលនៅរដូវកាលក្រោយ ក្លឹបក៏ត្រូវបាត់បង់កីឡាករម្នាក់ផងដែរ គឺ Nemanja Matic ដែលបានប្រកាសជាផ្លូវការណ៍ថា គាត់នឹងចាកចេញពី Old Trafford នៅរដូវក្តៅនេះ។
គួររំលឹកផងដែរថា កីឡាកររូបនេះត្រូវបាននាំយកមកពី Carlisle United ក្នុងតម្លៃ 1 លានផោន ដោយកាលនោះ Everton ស្ថិតក្រោមការដឹកនាំរបស់លោក Carlo Ancelotti។
ប្រភព: Dailymail