បាល់ទាត់អន្តរជាតិ
Kylian Mbappe ក្លាយជាកីឡាករដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប PSG
តារាឆ្នើម Kylian Mbappe បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សបារាំង Paris Saint-Germain ជាមួយនឹងចំនួន 201 គ្រាប់។ គ្រាប់បាល់ចុងក្រោយរបស់គាត់ គឺជាការប្រកួតនៅ Ligue 1 ក្នុងជ័យជម្នះ 4-2 ទៅលើក្រុម Nantes កាលពីរំលងអាធ្រាតយប់មិញ។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយសម្រាប់ក្រុមរបស់លោក Christophe Galtier ហើយគ្រាប់បាល់នោះជាគ្រាប់បាល់ដែលធ្វើឲ្យគាត់ត្រូវបានចារក្នុងកំណត់ត្រារបស់ក្លឹបយក្សបារាំង និងបានបំបែកកំណត់ត្រារបស់ Edinson Cavani ដែលរកបាន 200 គ្រាប់សម្រាប់ក្លឹប។
Kylian Mbappe បានតាមស្មើចំនួនគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Edinson Cavani ពេលដែលប្រកួតតទល់នឹង Marseille កាលពីចុងសប្តាហ៍មុន។ តារាឆ្នើមសញ្ជាតិបារាំងរូបនេះ បានចំណាយពេលត្រឹមតែ 247 ប្រកួតប៉ុណ្ណោះ ក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 201 គ្រាប់ ដើម្បីក្លាយជាកីឡាករឆ្នើមប្រចាំប្រវត្តិសាស្ត្ររបស់ក្លឹប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ5 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ5 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG