បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 2 នៅអង់គ្លេស កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Wilfried Zaha

ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Crystal Palace គឺកីឡាករ Wilfried Zaha លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល ខណៈដែលកុងត្រារបស់កីឡាករវ័យ 30 ឆ្នាំរូបនេះនៅ Selhurst Park នឹងត្រូវផុតកំណត់នៅចុងខែមិថុនានេះហើយ។
Wilfried Zaha គឺជាខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រដែលមានបទពិសោធន៍ក្រាស់ក្រែលនៅ Premier League ដោយគាត់លេងនៅទឹកដីអង់គ្លេសតាំងពីនៅឈុតយុវជនរបស់ក្លឹប Crystal Palace អំឡុងឆ្នាំ 2010 មកម្ល៉េះ។ ទោះជាយ៉ាងណា គាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅមុនរដូវកាលឆ្នាំ 2023-2024។
Wilfried Zaha ត្រូវបានគេដឹងថា នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន ដើម្បីទៅចូលរួមជាមួយក្លឹបផ្សេងដែលមានការប្រកួតប្រជែងពានធំៗជាងនៅ Crystal Palace។ ខ្សែប្រយុទ្ធឆ្នើមរូបនេះធ្លាប់ត្រូវបានគេរាយការណ៍ថា កំពុងចាប់ចិត្តក្នុងការទៅចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ ទោះជាយ៉ាងណាក៏ដោយ ព៌ត័មានចុងក្រោយមួយពី talkSPORT បានលើកឡើងថា ក្លឹបកាំភ្លើងធំ Arsenal និង Chelsea កំពុងមានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះនៅរដូវក្តៅខាងមុខ ខណៈដែលក្លឹបធំៗជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប ក៏កំពុងតាមដានអំពីស្ថានភាពនៃការវិវត្តន៍របស់ Wilfried Zaha ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi