បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ត្រៀមលក់ Ruben Loftus-Cheek ទៅឲ្យ AC Milan

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់តម្លៃផ្ទេររបស់ Ruben Loftus-Cheek រួចហើយ ខណៈដែលពួកគេរំពឹងថា នឹងអាចលក់ខ្សែបម្រើរូបនេះចេញនៅរដូវក្តៅចុងបញ្ចប់នៃរដូវកាលនេះ។ កន្លងមកក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករខែមករា Chelsea បានចុះហត្ថលេខាលើកីឡាករចំណូលថ្មីរហូតដល់ 8 នាក់ ហើយធ្វើឲ្យពួកគេត្រូវបង្ខំចិត្តលក់កីឡាករមួយចំនួនចេញនៅមុនរដូវកាលឆ្នាំ 2023-2024 ។
តោខៀវ Chelsea នឹងព្យាយាមលក់កីឡាករមួយចំនួនដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ខ្លួន ដើម្បីគេចផុតពីច្បាប់ពិន័យរបស់ FFP បន្ទាប់ពីក្លឹបបានចំណាយប្រាក់អស់ជាង 600 លានផោន គិតចាប់តាំងពីចុងខែឧសភាមក។ កីឡាករ 2 នាក់ផ្សេងទៀតដែលមាន Conor Gallagher និង Mason Mount ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញពី Stamford Bridge ផងដែរ។
យោងតាម Calciomercato បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានសម្រេចចិត្តថាពួកគេនឹងពិចារណាលក់ Loftus-Cheek ក្នុងតម្លៃ 25 លានអឺរ៉ូ (22.12 លានផោន) នៅរដូវក្តៅនេះ។ ពួកគេនឹងលក់ខ្សែបម្រើរូបនេះទៅឲ្យ AC Milan ដោយមន្ត្រីនៃក្លឹបទាំង 2 ធ្លាប់បានសន្ទនាគ្នាក្នុងអំឡុងពេលមួយក្នុងកាលពីខែតុលាឆ្នាំមុន ពេលដែលក្រុមទាំង 2 បានជួបគ្នាពីរដងក្នុងការប្រកួត UEFA Champions League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona