បាល់ទាត់អន្តរជាតិ
Liverpool បង្កើតប្រវត្តិសាស្ត្រថ្មី ក្រោយលុតបិសាចក្រហម Manchester United 7-0

ក្លឹបហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាថ្មីមួយ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេទៅលើ Manchester United ក្នុងលទ្ធផល 7-0 នៅក្នុងដី Anfield កាលពីរំលងអាធ្រាតយប់មិញនេះ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League។
Liverpool បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកនៅក្នុងការប្រកួតនាទីទី 43 ដោយខ្សែប្រយុទ្ធ Cody Gakpo ហើយបន្តមកទៀតចាប់ពីដើមតង់ទី 2 ទៅ Liverpool ចាប់ផ្ដើមលុត Manchester United រហូតដល់ 7 គ្រាប់ ដោយមិនមានការតដៃបានឡើយ។
ជ័យជម្នះនៃការប្រកួតលើកនេះ គឺជាការឈ្នះដ៏ធំបំផុតមិនធ្លាប់មានពីមុនមករបស់ Liverpool ដែលជ័យជម្នះកន្លងមកពួកគេធ្លាប់យកឈ្នះ 7-1 ទល់នឹង Newton Heath ក្នុងឆ្នាំ 1895។ ដូចគ្នានេះដែរ ជាការបរាជ័យលើកនេះ ក៏ជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់បិសាចក្រហមផងដែរ ដោយកន្លងមកគ្មានក្រុមណាអាចរកបាន 7 គ្រាប់ទល់នឹង Manchester United ឡើយ គិតចាប់តាំងពីឆ្នាំ 1930 ដែលនៅពេលនោះពួកគេបានចាញ់ Aston Villa 7-0 ដូចគ្នា។
ប្រភព: Sportsmole