បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមនាំយក Rabiot មកជំនួសកន្លែងរបស់ Ilkay Gundogan

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានកំណត់យកខ្សែបម្រើរបស់ Juventus គឺកីឡាករ Adrien Rabiot ជាគោលដៅផ្ទេរដ៏សំខាន់មួយដែលពួកគេនឹងដំណើរការនាចុងបញ្ចប់នៃរដូវកាលនេះ។ Manchester City ចង់នាំយកខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ដើម្បីមកជំនួសតំណែងរបស់ Ilkay Gundogan ដែលត្រៀមចាកចេញពី Etihad នៅរដូវក្ដៅខាងមុខ។
យ៉ាងណាមិញចាប់តាំងពីចូលរួមជាមួយ Manchester City ដោយផ្ទេរពី Borussia Dortmund នៅរដូវក្តៅឆ្នាំ 2016 ខ្សែបម្រើ Gundogan បានបង្ហាញខ្លួនសរុប 288 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 52 គ្រាប់ និង 37 Assists។ បុរសសញ្ជាតិអាឡឺម៉ង់រូបនេះ នៅតែជាកីឡាករដ៏សំខាន់សម្រាប់លោក Pep Guardiola ក្នុងពេលបច្ចុប្បន្ន ដោយរដូវកាលនេះគាត់បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 35 ប្រកួត។
យ៉ាងណាអនាគតរបស់ Gundogan កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាលោក Pep Guardiola ចង់ឲ្យក្លឹបន្តកុងត្រាថ្មីដល់ Gundogan ក៏ដោយ ក៏ខ្សែបម្រើរូបនេះហាក់ដូចជាចង់ចាកចេញដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។’
ខណៈដែល Barcelona កំពុងចាប់អារម្មណ៍លើ Gundogan នោះ កីឡាករឆ្នើមរូបនេះត្រូវបានគេគិតថា នឹងមិនបន្តស្នាក់នៅទឹកដីអង់គ្លេសទៀតឡើយ ហើយគាត់នឹងចាកចេញជាកីឡាករដែលគ្មានតម្លៃខ្លួននៅប៉ុន្មានខែខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ យោងទៅតាមរបាយការណ៍ពី Football Transfers បានឲ្យដឹងថា Manchester City បានកំណត់យក Rabiot ជាគោលដៅផ្ទេរដែលអាចកើតឡើងរួចទៅហើយ ប្រសិនបើ Gundogan សម្រេចចិត្តចាកចេញនៅចុងបញ្ចប់នៃរដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi