បាល់ទាត់អន្តរជាតិ
Roma នឹងពិចារណាលក់ Nicolo Zaniolo ប្រសិនបើក្លឹបណាហ៊ានឲ្យដល់ 60 លានអឺរ៉ូ

របាយការណ៍មួយបានអះអាងថា ក្លឹប Roma កំពុងពិចារណាលើការលក់កីឡាករឆ្នើមរបស់ខ្លួន និងជាម៉ាស៊ីនរកគ្រាប់បាល់ Nicolo Zaniolo ខណៈដែលមានក្លឹបនៅក្របខ័ណ្ឌ Premier League ចាប់អារម្មណ៍។
Zaniolo គឺជាកីឡាករដែល Roma យកមកពី Inter Milan កាលពីរដូវកាលឆ្នាំ 2018-2019។ លក្ខណៈពិសេសរបស់កីឡាកររូបនេះ គឺគាត់មានសមត្ថភាពអាចលេងជាខ្សែបម្រើប្រយុទ្ធ ខ្សែបម្រើស្លាបស្តាំ រឺសូម្បីតែលេងតំបន់ខ្សែប្រយុទ្ធក៏បាន។ បែបនេះហើយទើបបានជា Zaniolo បានទាក់ទាញចិត្តក្លឹបធំៗជាច្រើនជាពិសេស Manchester United និង Tottenham Hotspur។
កុងត្រារបស់ Zaniolo គឺមានហូតដល់ឆ្នាំ 2024 ហើយ Roma ក៏កំពុងស្ទាក់ស្ទើរមិនចង់លក់គាត់ដែរ តែបើមានក្លឹបណាមួយហ៊ានឲ្យដល់ 60 លានអឺរ៉ូ ពួកគេអាចនឹងពិចារណា។
របាយការណ៍ពី Corriere Dello Sport បានបញ្ជាក់ថា ក្លឹប Roma នឹងលក់ Zaniolo ក្នុងតម្លៃខ្ទង់ជា 60 លានអឺរ៉ូ ដោយពួកគេបានចំណេញយ៉ាងខ្លាំងពីការលក់នេះ ព្រោះតម្លៃផ្ទេរកាលនាំយកគាត់មកពី Inter Milan ត្រឹមតែ 4.5 លានអឺរ៉ូប៉ុណ្ណោះ កាលពីឆ្នាំ 2018 ។
ប្រភព: Teamtalk