បាល់ទាត់អន្តរជាតិ
Luis Suarez ប្រាប់ថា ខ្លួនធ្លាប់បានណែនាំឲ្យ Neymar ផ្ទេរទៅ Manchester City ជាជាងទៅចូលរួមជាមួយ PSG

អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Luis Suarez បានបង្ហើបថា គាត់បានណែនាំអតីតមិត្តរួមក្រុមរបស់ខ្លួន Neymar Jr ឲ្យផ្ទេរទៅកាន់ Manchester City ជាជាងការទៅចូលរួមជាមួយក្លឹបយក្សបារាំង Paris Saint-Germain។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Marca របស់អេស្ប៉ាញ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានលើកឡើងថា គាត់ និង Lionel Messi បានលើកទឹកចិត្ត Neymar ឲ្យផ្លាស់ទៅលេងនៅទឹកដីអង់គ្លេស ដែលល្អប្រសើរជាងការទៅលេងនៅប្រទេសបារាំង។ លើសពីនេះទៀត Suarez ក៏បានបន្ថែមថា ប្រសិនបើ Neymar បន្តនៅ Barcelona យូរជាងនេះបន្តិច ប្រហែលជាគាត់នឹងឈ្នះ Ballon d’Or យ៉ាងហោចណាស់ក៏ម្ដងដែរ។
Luis Suarez បាននិយាយថា៖ “ប្រសិនបើ Neymar បន្តនៅ Barcelona យូរបន្តិចទៀត គាត់ប្រាកដជាឈ្នះ Ballon d’Or ជាក់ជាមិនខាន។ គំនិតរបស់ខ្ញុំ គឺប្រសិនបើគាត់នៅ គាត់នឹងឈ្នះ។ ពួកយើងបានទៅនិយាយជាមួយ Neymar ហើយប្រាប់គាត់ថា ប្រសិនបើអ្នកចង់ឈ្នះគ្រប់យ៉ាង ចូរស្នាក់នៅទីនេះបន្តទៀត”។
Luis Suarez បានបន្ថែម៖ “យើងជាមិត្តភ័ក្តិបានណែនាំគាត់ឲ្យនៅ ប៉ុន្តែវាជាការសម្រេចចិត្តរបស់គាត់ និងគ្រួសារគាត់។ យើងបាននិយាយថា Neymar, នៅអង់គ្លេសគឺល្អជាង។ Manchester City ជាក្លឹបបាល់ទាត់ដែលប្រសើរជាងក្លឹបនៃប្រទេសបារាំង”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!