Connect with us

បាល់ទាត់អន្តរជាតិ

រឿងរ៉ាវ​អាក្រក់ៗ​ទាំង 5 ដែល​កើត​ឡើង​​ក្នុង​អាជីព​បាល់ទាត់​របស់ Lionel Messi

Published

on

Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ក្រោយ​ពេល​ដែល​តារា​ឆ្នើម​រូប​នេះ​បាន​ឈ្នះពាន​គ្រប់​បែប​យ៉ាង ជា​មួយ​ក្លឹប និង​ក្រុម​ជម្រើស​ជាតិ។ កាល​ពី​ចុង​ឆ្នាំ​មុន Lionel Messi បាន​ឈ្នះពាន World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ហើយ​បន្ត​ពី​នោះ​មក គាត់​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ជា​កីឡា​ឆ្នើម​បំផុត​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​មិញ អាជីព​បាល់ទាត់​របស់ Messi មិន​មែន​ដំណើរ​ការ​ដោយ​រលូន​នោះ​ទេ ដោយ​គាត់​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​ឧបសគ្គ​ធំៗ​ជា​ច្រើន​ក្នុង​អាជីព​របស់​ខ្លួន។ ខាង​ក្រោម​នេះ ក្រុម​ការងារ​យើង​នឹង​លើក​យក រឿង​រ៉ាវ​អាក្រក់ៗ​ទាំង 5 ដែល Messi ធ្លាប់​ជួប។

1. ការគេច​ពន្ធ

ក្នុង​ឆ្នាំ 2013 តារា​ឆ្នើម Lionel Messi ត្រូវ​បាន​អាជ្ញាធរ​ពន្ធ​អេស្ប៉ាញ​ចោទ​ប្រកាន់​ថា គេច​ពន្ធ។ Messi និង​ឪពុក​របស់​គាត់ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​គេច​ពន្ធ​ចំនួន 4.1 លានអឺរ៉ូ។ គាត់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​នៅ​ទី​បំផុត​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កំហុស​ពិត​មែន ហើយ​ត្រូវ​បាន​កាត់ទោស​ឲ្យជាប់​គុក 21 ខែ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Messi មិន​បាន​ជាប់​ពន្ធនាគារ​ទេ ដោយ​សារ​ច្បាប់​របស់​អេស្ប៉ាញ​អនុញ្ញាត​ឲ្យ​មាន​ការ​ព្យួរ​ទោស​តិច​ជាង 2 ឆ្នាំ​សម្រាប់​ជន​ល្មើស​លើក​ដំបូង។

2. ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន

នៅ​ឆ្នាំ 2016 បន្ទាប់​ពី​ចាញ់​ឈីលី វគ្គ​ផ្តាច់ព្រ័ត្រ Copa America កីឡាករ Lionel Messi បាន​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ Messi បាន​ចាញ់​បី​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ជម្រើស​ជាតិ ហើយ​គាត់​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាញ់​ឈីលី។ ការ​ចូល​និវត្តន៍​របស់​គាត់​បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់​ផ្អើល​ជាខ្លាំង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Messi បាន​សម្រេច​ចិត្ត ត្រឡប់​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វិញ។

3. រងការ​រិះគន់ ព្រោះ​ស្តោះ​ទឹក​មាត់

ក្នុង​ឆ្នាំ 2011 កំឡុង​ពេល​ប្រកួត​ជាមួយ Real Madrid កីឡាករ Lionel Messi ត្រូវ​បាន​កាមេរ៉ា​ចាប់​បាន​ដោយ​ស្ដោះ​ទឹក​មាត់​ដាក់​ខ្សែការពារ Marcelo។ រឿង​​នេះ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង ហើយ Messi ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ខ្វះ​បុគ្គលិក​លក្ខណៈ​ជា​​កីឡាករ។ ក្រោយ​មក Messi បាន​សុំទោស​ចំពោះ​រឿង​នេះ ហើយ​គាត់​មិន​ត្រូវ​បាន​ពិន័យ​ដោយ​សហព័ន្ធ​បាល់ទាត់​នោះ​ទេ។

4. ភាព​ចម្រូងចម្រាស​នៃ​ការ​គោរព​ភ្លេងជាតិ

ក្នុង​ឆ្នាំ 2016 អំឡុង​ពេល​ប្រកួត​ជម្រុះ World Cup ជាមួយ​ឈីលី Lionel Messi ត្រូវ​បាន​កាមេរ៉ា​ចាប់​បាន​ថា បាន​ប្រមាថ​ដល់​ភ្លេង​ជាតិ​ឈីលី។ កីឡាករ​អាហ្សង់ទីន​រូបនេះ ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​កាយវិការ​ប្រមាថ​ចំពោះ​ភ្លេងជាតិ​ឈីលី ហើយ​រឿង​​នេះ​បាន​បង្ក​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង។ យ៉ាង​ណា Messi បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ហើយគាត់​មិន​ត្រូវបាន​ពិន័យ​ដោយ​សហព័ន្ធ​ឡើយ។

5. ជម្លោះ​កុងត្រា​ជាមួយ Barcelona

ក្នុង​ឆ្នាំ 2020 តារា​ឆ្នើម Lionel Messi បាន​ប្រកាស​ថា គាត់​ចង់​ចាកចេញ​ពី Barcelona ដែល​ជា​ក្លឹប​ដែល​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល 20 ឆ្នាំ។ Messi មិន​សប្បាយ​ចិត្ត​នឹង​ការ​បង្គាប់​បញ្ជា​របស់​ក្លឹប និង​អ្នក​គ្រប់គ្រង ហើយ​គាត់​ចង់​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ ផ្ទុយ​មក​វិញ Barcelona បាន​ចង​ជើង​ Messi ដោយ​ដាក់​លក្ខខណ្ឌ​ផ្ទេរ​ចេញ​ជា​ទឹកប្រាក់ 700 លានអឺរ៉ូ។

ប្រភព: Sportsbignews

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២