បាល់ទាត់អន្តរជាតិ
Tottenham Hotspur ចាប់អារម្មណ៍លើការផ្ទេរខ្សែបម្រើ Ward-Prowse នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរមួយសម្រាប់ James Ward-Prowse របស់ក្លឹប Southampton នៅរដូវក្តៅខាងមុខនេះ។ Ward-Prowse គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Southampton ផ្ទាល់តែម្ដង និងបានរួមរស់នៅជាមួយក្លឹបអស់រយៈពេលមួយទសវត្សរ៍មកហើយ។
បច្ចុប្បន្ន Ward-Prowse បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លឹប Southampton ទៅហើយ។ កីឡាករវ័យ 28 ឆ្នាំរូបនេះបានបង្ហាញខ្លួនជិត 400 ប្រកួតសម្រាប់ Southampton គិតចាប់តាំងពីត្រូវបានប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាផ្លូវការណ៍កាលពីឆ្នាំ 2012 មក ដោយស៊ុតបញ្ចូលទីបាន 52 គ្រាប់ និង Assists បាន 51 ដង។
យោងតាមរបាយការណ៍ពី Football Insider បានអះអាងថា ក្លឹប Tottenham Hotspur ដែលដឹកនាំដោយលោក Antonio Conte កំពុងតាមដានពីស្ថានភាពរបស់កីឡាករសញ្ជាតិអង់គ្លេស James Ward-Prowse ហើយកីឡាករវ័យ 28 រូបនេះនឹងសម្រេចចិត្តចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ មានរបាយការណ៍ផ្សេងទៀត បានអះអាងថា ក្លឹប Aston Villa ក៏បានចាប់អារម្មណ៍លើ Ward-Prowse ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega