បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona គ្រោងបន្តកុងត្រាថ្មីដល់គ្រូបង្វឹកលោក Xavi Hernandez

ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Joan Laporta បានបង្ហើបថា ក្លឹបរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូននូវកុងត្រាថ្មីបន្ថែមទៀតសម្រាប់គ្រូបង្វឹកលោក Xavi Hernandez។ យ៉ាងណាមិញ កាលនៅជាកីឡាករ Xavi បានបង្ហាញខ្លួនចំនួន 767 ប្រកួតសម្រាប់ក្លឹបយក្សកាតាឡាន់មួយនេះ ដោយស៊ុតបញ្ចូលទីបាន 85 គ្រាប់ និង Assists បានចំនួន 184 ដង។
Xavi Hernandez បានចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់ជាមួយក្លឹប Al-Sadd ហើយក្នុងអំឡុងពេល 2 ឆ្នាំចន្លោះឆ្នាំ 2019 និង 2021 នោះ គាត់បានឈ្នះពានរង្វាន់សរុបចំនួន 7 ពាន។ នៅខែវិច្ឆិកា ឆ្នាំ 2021 Xavi បានត្រឡប់មក Camp Nou វិញដោយជំនួសតំណែងរបស់លោក Ronald Koeman នៅក្លឹប Barcelona។
លោក Xavi Hernandez បានស្ដារស្ថានភាពដែលក្លឹបកំពុងតែដុនដាបខ្លាំងឲ្យប្រសើរឡើង និងកំពុងសម្លឹងមើលឱកាសក្នុងការលើកពានរដូវកាលនេះទៀតផង។ ទោះបីជា Barcelona បានធ្លាក់ចេញពី UEFA Champions League និង Europa League ក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែពួកគេបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងនៅលីគកំពូល។
ពួកគេក៏បានឈ្នះពាន Spanish Super Cup កាលពីដើមឆ្នាំនេះ និងកំពុងត្រៀមឆក់យកពាន Copa del Rey ផងដែរ បន្ទាប់ពីការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានឈ្នះ 1-0 ទៅលើ Real Madrid។
ជាមួយគ្នានេះដែរ កុងត្រាបច្ចុប្បន្នរបស់លោក Xavi Hernandez នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ឆ្នាំក្រោយនេះហើយ។ យ៉ាងណាប្រធានក្លឹបលោក Joan Laporta បានបង្ហាញថា ក្លឹបនឹងព្រមព្រៀងកុងត្រាថ្មីបន្ថែមទៀតលើបុរសវ័យ 43 ឆ្នាំរូបនេះ។ Joan Laporta បានបន្ថែមទៀតថា គ្រូបង្វឹករូបនេះគឺជាមនុស្សម្នាក់ ដែលស្គាល់ក្លឹប និងយល់ច្បាស់ពីទម្រង់លេងពិតប្រាកដរបស់ Barcelona។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega