Connect with us

បាល់ទាត់អន្តរជាតិ

Adrien Rabiot សារភាព​ថា គាត់​​នឹង​ចាកចេញ​ពី Juventus ប្រសិន​បើ​ក្លឹប​មិន​មាន​កៅអី​លេង​ពាន UCL រដូវកាល​ក្រោយ

Published

on

ខ្សែ​បម្រើ Adrien Rabiot របស់​ក្លឹប​សេះ​បង្កង់ Juventus បាន​សារភាព​ថា ការ​បាត់បង់​ឱកាស​​លេង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League នឹង​ប៉ះពាល់​ដល់​អនាគត​របស់​គាត់​ជាមួយ​ក្លឹប។ យ៉ាង​ណា​មិញ ក្លឹប​យក្ស​នៅ​អ៊ីតាលី Juventus កំពុង​ឈរ​នៅ​លេខ​រៀង​ទី 7 ក្នុង​តារាង Serie A បន្ទាប់​ពី​ពួកគេ​បាន​ដក 15 ពិន្ទុ កាល​ពី​ខែ​មករា​ដោយ​សារ​ត្រូវ​បាន​គេ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ច្បាប់​ផ្នែក​ហិរញ្ញវត្ថុ។

Juventus បាន​​ប្ដឹង​តវ៉ា​ពី​​ការ​ដក​ពិន្ទុ​របស់​ពួក​គេ​ដែរ ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​មិន​ដំណើរ​ការ​ឡើយ។ បច្ចុប្បន្ន​ពួក​គេ​មាន​ពិន្ទុ​ចាញ់​ក្រុម​លេខ 4 រហូត​ដល់ 12 ពិន្ទុ និង​សល់ 13 ប្រកួត​ទៀត​ដែល​ត្រូវ​​លេង។ ក្រុម​ដែល​កាន់កាប់ Top 4 នៅ Serie A ពេល​នេះ​មាន Napoli, Inter Milan, Lazio និង Roma។

ប្រសិន​បើ Juventus មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្តឹង​តវ៉ា​របស់​ពួក​គេ​ទេ នោះ​ពួក​គេ​នៅ​សល់​ឱកាស​តែ 1 គត់ ដើម្បី​អាច​មាន​កៅ​អី​លេង​ពាន UEFA Champions League រដូវកាល​ក្រោយ​បាន គឺត្រូវ​ឈ្នះពាន Europa League នៅ​រដូវកាល​នេះ។

Adrien Rabiot ដែល​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​មួយ​រូប​របស់ Juventus បាន​សារភាព​ថា UEFA Champions League មាន​ឥទ្ធិពល​ណាស់​លើ​អនាគត​របស់​គាត់​ជា​មួយ​ក្លឹប។ កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​បាន​ប្រាប់ DAZN ថា៖ “UEFA Champions League គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ ហើយ​យើង​អាច​មាន​ឱកាស​ទាល់តែ​ឈ្នះ​ការ​ប្រជែង​នៅ Serie A រឺ Europa League។ ប្រាកដ​ណាស់ វា​នឹង​មាន​សារៈ​សំខាន់​សម្រាប់​អនាគត​របស់​ខ្ញុំ​ជាមួយ​ក្លឹប”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២