Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich នឹង​បញ្ជូន Joao Cancelo ឲ្យ​ត្រឡប់​ទៅ Manchester City វិញ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​យក្ស Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មិន​សម្រេច​ចិត្ត​ទិញ​ផ្ដាច់​កុងត្រា​ខ្សែការពារ​ឆ្នើម​របស់​ក្លឹប Manchester City គឺ​កីឡាករ Joao Cancelo នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ឡើយ។ កីឡាករ​វ័យ 28 ឆ្នាំ​រូបនេះបច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​រយៈពេល​កន្លះ​រដូវកាល​ជា​មួយ​ក្លឹប​យក្ស​អាឡឺម៉ង់ ក្រោយ​ពេល​ចាកចេញ​ពី Etihad កាល​ពី​ខែ​មករា​កន្លង​ទៅ។

Joao Cancelo បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ផ្ទេរ​ទៅ​កាន់​ទឹកដី Bundesliga បន្ទាប់​ពី​គាត់​បាន​បាត់បង់​ឱកាស​​ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត ជាមួយ​ក្លឹប​អ្នក​មាន​របស់​អង់គ្លេស Manchester City ដោយ​លោក Pep Guardiola បាន​ប្រើប្រាស់ Nathan Ake នៅ​ខ្សែការពារ​ឆ្វេង និង​យុវជន​អាយុ 18 ឆ្នាំ Rico Lewis នៅ​ខាង​ស្ដាំ។

ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់ Joao Cancelo បាន​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​ទឹកដី​អាឡឺម៉ង់ ដោយ Assists បាន 2 លើក​ក្នុង​ការ​ប្រកួត​បើក​ឆាក 2 ប្រកួត​របស់​គាត់​សម្រាប់​ក្រុម Bayern Munich ដែល​យក​ឈ្នះ​ទៅ​លើ Mainz 05 និង Wolfsburg។ កីឡាករ​វ័យ 28 រូបនេះ​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​នៅ 3 ប្រកួត​បន្ទាប់​ផង​ដែរ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់ត្រូវ​បាន​ក្លាយ​ជា​ជម្រើស​បម្រុង 3 ប្រកួត​ចុង​ក្រោយ​របស់ Bayern Munich រួម​ទាំង​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុងក្រោយ​ជាមួយ​នឹង Paris Saint-Germain កាល​ពី​ម្សិលមិញ​នេះ។

លោក Julian Nagelsmann ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ពេញ​ចិត្ត​នឹង Josip Stanisic ជា​ខ្សែការពារ​ស្តាំ​ជាង Joao Cancelo ខណៈ​ដែល Alphonso Davies ត្រូវ​បាន​ចាត់​ទុក​ជា ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ពួក​គេ​ក្នុង​នាម​ជា​ខ្សែការពារ​ឆ្វេង​ដ៏​អស្ចារ្យ​មួយ​រូប។ របាយ​ការណ៍​ថ្មីៗ​នេះ​បាន​អះអាង​ថា Cancelo មាន​ការ​ខក​ចិត្ត​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់ បន្ទាប់​ពី​មិន​បាន​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ក្រុម។ យោង​តាម​របាយការណ៍​ពី Calciomercato បាន​ឲ្យ​ដឹងថា Bayern Munich ទំនង​ជា​មិនពិចារណា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Cancelo ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា 70 លានអឺរ៉ូ (62.3 លានផោន) នៅ​រដូវក្តៅ​នេះ​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២