Connect with us

បាល់ទាត់អន្តរជាតិ

Eden Hazard សម្រេច​ចិត្ត​ថា នឹង​នៅ Real Madrid រហូត​ដល់​ផុត​កុងត្រា បើ​ទោះ​បី​ជា​មិន​សូវ​បាន​លេង​ក៏​ដោយ

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប Eden Hazard ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​មាន​ចេតនា​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Real Madrid មុន​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ឆ្នាំ 2024 នោះ​ឡើយ។

នៅ​ពេល​ដែល Hazard ចាក​ចេញ​ពី Chelsea ដោយ​ផ្ទេរ​ទៅ​កាន់ Santiago Bernabeu កាល​ពី​ឆ្នាំ 2019 តារា​ឆ្នើម​សញ្ជាតិ​បែល​ហ្ស៊ិក​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹងមាន​ទម្រង់​លេង​ដ៏​ល្អ សម​នឹង​តម្លៃ​ផ្ទេរ 150 លានអឺរ៉ូ​របស់​គាត់។ ប៉ុន្តែ​ផ្ទុយ​មក​វិញ អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក​ឡើយ ដោយ Eden Hazard មាន​ទម្រង់​លេង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​មិន​សម​នឹង​តម្លៃ​ផ្ទេរ​ដែល Real Madrid បាន​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​រងរបួស និង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ទម្រង់​លេង បាន​ធ្វើ​ឲ្យ Real Madrid ចាត់​ទុក​ថា ការ​ផ្ទេរ Eden Hazard គឺ​ជា​កំហុស​ដ៏​ធំ​មួយ។ កីឡាករ​វ័យ 30 រូប​នេះ​រក​គ្រាប់​បាល់​បាន​ត្រឹមតែ 7 គ្រាប់ និង Assists បាន​តែ 11 ដង​ប៉ុណ្ណោះ ពី​ការ​បង្ហាញ​ខ្លួន​ចំនួន 73 ប្រកួត ក្នុង​អំឡុង​ពេល​ជាង 3 រដូវកាល​នៅ​ទឹកដី​អេស្ប៉ាញ។

មាន​ការ​រំពឹង​ទុក​ថា Eden Hazard នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ប៉ុន្តែ​យ៉ាង​​ណា​​ក៏​ដោយ បើ​យោង​តាម​របាយការណ៍​ពី The Athletic បាន​អះអាង​ថា Hazard នឹង​​បន្ត​នៅ​ជា​មួយ​ក្លឹប​អធិរាជ​ស Real Madrid ​រហូត​ដល់​ចប់​រដូវ​កាល​ក្រោយ ពោល​គឺ​នៅ​ពេល​កុង​ត្រា​ផុត​កំណត់ ពាក់​កណ្ដាល​ឆ្នាំ 2024។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២