បាល់ទាត់អន្តរជាតិ
ល្អហួស!!! Manchester United ស៊ុត 4 គ្រាប់ទៅលើក្រុមភ្ញៀវ Real Betis (មានវីដេអូ)

ក្លឹបបិសាចក្រហម Manchester United កំពុងទទួលបានភាពកក់ក្ដៅ បន្ទាប់ពីបានជ័យជម្នះ 4-1 ទៅលើក្រុមភ្ញៀវ Real Betis ក្នុងការប្រកួតជើងទី 1 នៃការប្រកួតក្របខណ្ឌ Europa League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅ Old Trafford កាលពីរំលងអាធ្រាតយប់មិញនេះ។
ខ្សែប្រយុទ្ធឆ្នើម Marcus Rashford គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ដោយគេបានស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី 6។ យ៉ាងណាក្រោយមកទៀតក្រុមភ្ញៀវរកបានគ្រាប់បាល់ 1 គ្រាប់វិញ ដើម្បីតាមស្មើ ដោយស៊ុតបញ្ចូលទីដោយ Ayoze Perez នៅនាទីទី 32។
ការប្រកួតកាន់តែលេចធ្លោរបន្ទាប់ពីចាប់ផ្ដើមតង់ទី 2 ដោយបិសាចក្រហមរកបាន 3 គ្រាប់បន្ថែមទៀត តាមរយៈការស៊ុតបញ្ចូលទីរបស់ Antony, Bruno Fernandes និងខ្សែប្រយុទ្ធកណ្ដាល Wout Weghorst។ ជ័យជំនះដ៏ធំធេងនេះ បានធ្វើឲ្យពួកគេមានប្រៀបខ្លាំងនៅមុនការប្រកួតជើងទី 2 ក្នុងទឹកដីអេស្ប៉ាញរបស់ Real Betis សប្តាហ៍ក្រោយ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់