បាល់ទាត់អន្តរជាតិ
Cristiano Ronaldo បញ្ចេញកំហឹង បន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ Al-Ittihad 1-0
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់ខ្លួន Al-Nassr បានភ្លាត់ចាញ់គូប្រជែង Al-Ittihad ក្នុងលទ្ធផល 1-0 កាលពីរំលងអាធ្រាតយប់មិញនេះ។
ក្លឹប Al-Nassr មានពិន្ទុស្មើគ្នាជាមួយនឹង Al-Ittihad នៅក្នុងតារាង Saudi Pro League។ ប៉ុន្តែពួកគេបានចាញ់ក្នុងការប្រកួតនោះ ហើយធ្វើឲ្យ Al-Ittihad មានឱកាសឡើងទៅកាន់តំណែងកំពូលតារាងបណ្ដោះអាសន្នវិញ។
យ៉ាងណាមិញ Cristiano Ronaldo បានស៊ុតចំគោលដៅតែ 1 គ្រាប់គត់ ក្នុងអំឡុងពេល 90 នាទីពេញ ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានខឹងយ៉ាងខ្លាំងនៅពេលដែលគាត់បានដើរចេញពីទីលានប្រកួត។
Cristiano Ronaldo ត្រូវបានគេមើលឃើញថា បានហែកខ្សែដៃកាពីតែនក្រុមរបស់គាត់ចេញជាមួយនឹងកំហឹង ហើយមិនបានអើពើនឹងការលួងលោមឲ្យស្ងប់ចិត្តពីមិត្តរួមក្រុមរបស់គាត់ឡើយ។ លើសពីនេះទៅទៀត គាត់បានស្ទុះទៅទាត់ដបទឹកស៊ុតឡើងខ្ចាយ បន្ទាប់ពីលឺអ្នកគាំទ្ររបស់ក្លឹបជាគូប្រជែង Al-Ittihad ស្រែកហៅឈ្មោះ Messi។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបរាជ័យក្នុងការរកគ្រាប់បាល់ដែលមានឱកាសល្អៗចំនួន 2 លើក ដែលធ្វើឲ្យអ្នកគាំទ្រ Al-Nassr មួយចំនួនមានការមិនពេញចិត្តនឹងគាត់។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Al-Nassr មានមួយពិន្ទុតាមពីក្រោយ Al-Ittihad ក្នុងការប្រជែងពាននៅរដូវកាលនេះ ហើយការចាញ់កាលពីរំលងអាធ្រាតយប់មិញ ជាការបរាជ័យលើកទីពីររបស់ពួកគេក្នុងយុទ្ធនាការរដូវកាលនេះ។
ប្រភព: Mirror
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ត្រៀមឆ្មក់ឱកាសចុះហត្ថលេខាលើ Rafael Leao
-
បាល់ទាត់អន្តរជាតិ5 days ago
គ្រូបង្វឹកទី 2 នៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចនឹងត្រូវក្លឹបបណ្ដេញចេញនាពេលឆាប់ៗខាងមុខ
-
បាល់ទាត់អន្តរជាតិ5 days ago
ស្ថានភាពផ្លាស់ប្ដូរខ្លាំង! Barcelona ត្រៀមបន្តកុងត្រាថ្មីជាមួយ Raphinha