បាល់ទាត់អន្តរជាតិ
U23 ឥណ្ឌូណេស៊ី ចាប់ផ្តើមហ្វឹកហាត់នៅកូរ៉េខាងត្បូង ត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម

ក្រុមជម្រើសជាតិ U23 ឥណ្ឌូណេស៊ី ចាប់ផ្តើមបោះជំរុំហ្វឹកហាត់របស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី 16 ដល់ 29 ខែមេសា ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី31 ដែលនឹងធ្វើឡើងនៅទីក្រុង ហាណូយ នៃប្រទេសវៀតណាម។
ក្រោមការដឹកនាំរបស់លោក Shin Tae Yong ក្រុមជម្រើសជាតិ U23 ឥណ្ឌូនេស៊ី នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមដែលស្ថិតនៅលីគកំពូលកូរ៉េខាងត្បូង ចំនួន 2 ប្រកួត ដែលក្នុងនោះមានដូចជា៖
– (ថ្ងៃទី 23/ខែមេសា) U23 ឥណ្ឌូនេស៊ី vs ក្លឹប Pohang Steelers
– (ថ្ងៃទី 27/ខែមេសា) U23 ឥណ្ឌូនេស៊ី vs ក្លឹប Daejeon Hana Citizen
ដោយឡែកកីឡាករ 6 នាក់ ដែលកំពុងប្រកបអាជីពនៅក្រៅស្រុក មិនបានចូលរួមវគ្គហ្វឹកហាត់នេះទេ ក្នុងនោះរួមមាន Asnawi Mangkualam (Ansan Greeners FC), Elkan Baggott (Ipswich Town), Egy Maulana Vikri (FK Senica), Pratama Arhan (Tokyo Verdy), Saddil Ramdani (Sabah FC) និង Witan Sulaeman (FK Senica)។
គួរដឹងផងដែរថា ការប្រារព្ធកម្មវិធីស៊ីហ្គេម លើកទី31 នឹងធ្វើឡើងនៅឆ្នាំនេះ គឺថ្ងៃទី12 ដល់ថ្ងៃទី 23 ខែឧសភា។
ប្រភព: ASEAN FOOTBALL