បាល់ទាត់អន្តរជាតិ
Xavi ចង់ឲ្យ Nico Gonzalez ត្រឡប់មក Barcelona វិញ

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា ចង់បាន Nico Gonzalez មកចូលរួមក្រុមនៅ Camp Nou វិញ នារដូវកាលក្រោយ។ យ៉ាងណាមិញកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបកាតាឡាន់ និងត្រូវបានបង្ហាញខ្លួនជាក្រុមឈុតធំដំបូងនៅឆ្នាំ 2021។
ខ្សែបម្រើ Nico Gonzalez មានបានលេងពេញមួយរដូវកាលឆ្នាំ 2021-2022 ដោយបង្ហាញខ្លួន 37 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប ដោយក្នុងនោះ 27 ប្រកួត ជាការលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។
នៅរដូវកាលបន្ទាប់ក្លឹប Valencia បានចុះហត្ថលេខារលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើង លើកីឡាករវ័យ 21 ឆ្នាំរូបនេះ។ Nico Gonzalez ត្រូវបានគេដឹងថា មិនចង់ត្រឡប់មក Barcelona វិញឡើយ ហើយចង់ផ្ទេរទៅក្លឹបផ្សេងទៀត។ យ៉ាងណា Xavi Hernandez ចង់ឲ្យខ្សែបម្រើរូបនេះត្រឡប់មកវិញ ដើម្បីប្រើប្រាស់ជាជម្រើសរបស់ក្លឹបនៅរដូវកាលក្រោយ។ គ្រូបង្វឹករូបនេះមើលឃើញថា Gonzalez ជាកីឡាករដែលមានសមត្ថភាពមិនចាញ់ Gavi និង Pedri ប៉ុន្មានឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ