បាល់ទាត់អន្តរជាតិ
បិសាចក្រហម និង Newcastle United កំពុងចាប់អារម្មណ៍ខ្លាំងលើ Xavi Simons

ក្លឹបបិសាចក្រហម Manchester United និង Newcastle United ត្រូវបានគេអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវត្តនៃសមត្ថភាពរបស់ខ្សែបម្រើ Xavi Simons របស់ PSV Eindhoven។ ប្រសិនបើគុណភាពនៅលើទីលានរបស់កីឡាករវ័យ 19 ឆ្នាំរូបនេះ ស្ថិតក្នុងស្ថានភាពដ៏ល្អដូចបច្ចុប្បន្ន ក្លឹបទាំង 2 នឹងដាក់សំណើរផ្ទេរគាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
មុនពេលចាប់ផ្តើមរដូវកាលថ្មីនេះ Xavi Simons ត្រូវបានគេចាត់ទុកថា ជាកីឡាករវ័យក្មេងដែលមិនមានសមត្ថភាពលេងបានល្អឡើយ ហើយត្រូវធ្វើឲ្យក្លឹបយក្សបារាំង Paris Saint-Germain សម្រេចឲ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួនទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញដោយចូលរួមជាមួយ PSV Eindhoven។
នៅពេលផ្លាស់ទៅ PSV ខ្សែបម្រើប្រយុទ្ធ Xavi Simons បានចុះកុងត្រារយៈពេល 5 ឆ្នាំ ប៉ុន្តែ PSG នៅមានសិទ្ធិទិញគាត់ត្រឡប់មកវិញបាននៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយនៅជាមួយ PSV កីឡាករសញ្ជាតិហូឡង់រូបនេះ បង្ហាញពីសមត្ថភាពរបស់គាត់ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់ និង Assists 8 ដងពីការបង្ហាញខ្លួន 37 ប្រកួត។
យោងតាមការអះអាងរបស់លោក Ekrem Konur បានឲ្យដឹងថា ក្លឹបធំៗ 2 នៅអង់គ្លេសដែលមាន Manchester United និង Newcastle United កំពុងចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធរូបនេះ។ ក្លឹបទាំង 2 នេះបានដឹងថា Xavi Simons ជាកីឡាករដែលមានទេពកោសល្យខ្ពស់ និងអាចលេងបានច្រើនកន្លែងទាំងនៅតំបន់បម្រើ, បម្រើប្រយុទ្ធ រឺប្រយុទ្ធស្លាប។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega