បាល់ទាត់អន្តរជាតិ
Manchester United នឹងដាក់កីឡាករ 2 រូបនេះ ឲ្យខ្ចីជើងទៅក្លឹបផ្សេង

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា គ្រោងនឹងអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន 2 រូបដែលមាន Facundo Pellistri និង Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ ខណៈដែលអ្នកទាំងពីរបានជួបការលំបាកខ្លាំងក្នុងការប្រជែងរំណែងលេងនៅ Old Trafford រដូវកាលនេះ។
ខ្សែបម្រើ Facundo Pellistri ដែលមានវ័យ 21 ឆ្នាំ បានទទួលការសរសើរចំពោះសមត្ថភាពរបស់គាត់នៅក្នុងការបង្ហាញខ្លួន 6 ដង ក្នុងឆ្នាំនេះ។ កីឡាករអន្តរជាតិអ៊ុយរូហ្គាយ Assists បានម្ដង ក្នុងការប្រកួតទាំងនោះ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងកីឡាករជើងចាស់ជាច្រើនទៀតដែលលេងនៅតំបន់បម្រើរបស់ក្លឹបបិសាចក្រហម នោះគាត់មិនអាចក្លាយជាជម្រើសរបស់ក្លឹបឡើយ។
ក្លឹបបិសាចក្រហម Manchester United នឹងដាក់គាត់ឲ្យខ្ចីជើងទៅក្លឹបផ្សេង ដើម្បីអាចឲ្យកីឡាករវ័យក្មេងរូបនេះទទួលបានឱកាសលេងបានច្រើន និងអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះដែរ Elanga ដែលបច្ចុប្បន្នមានវ័យ 20 ឆ្នាំ គឺជាកីឡាកររបស់ Manchester United ម្នាក់ទៀត ដែលត្រូវបានគេរាយការណ៍ថា នឹងត្រូវក្លឹបឲ្យចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិស៊ុយអែតរូបនេះធ្លាប់មានភាពលេចធ្លោរ និងទទួលបានឱកាសលេងច្រើនក្នុងយុទ្ធនាការឆ្នាំ 2021-2022 ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និង Ralf Rangnick។
ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះមិនមែនជាជម្រើរបស់លោក Erik ten Hag ក្នុងរដូវកាលនេះឡើយ។ គាត់បានបង្ហាញខ្លួនជាជម្រើសដំបូងចំនួន 7 ប្រកួត ក្នុងចំណោម 23 ប្រកួតរបស់បិសាចក្រហម និងបានរួមចំណែកស៊ុតបញ្ចូលទីបាន 2 គ្រាប់។ Elanga ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Everton កាលពីខែមករាកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ពេលនោះបិសាចក្រហមមានការស្ទាក់ស្ទើរក្នុងការបញ្ជូនគាត់ទៅ Goodison Park។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ