បាល់ទាត់អន្តរជាតិ
Eder Militao ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 2 រូបរបស់ Liverpool ដែលក្រុមខ្លួនត្រូវប្រយ័ត្ន

ខ្សែការពារ Eder Militao បានរំលឹកដល់មិត្តរួមក្រុម Real Madrid របស់គាត់ថា ត្រូវតែប្រយ័ត្នចំពោះខ្សែប្រយុទ្ធពីររូប របស់គូប្រជែង Liverpool ក្នុងការប្រកួតជើងទី 2 នៃក្របខណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយ ដែលធ្វើឡើងនៅ Santiago Bernabeu ថ្ងៃទី 16 សប្ដាហ៍នេះ។
យ៉ាងណាមិញ Real Madrid បានយកឈ្នះក្នុងលទ្ធផល 5-2 នៅកីឡដ្ឋាន Anfield ដែលជាទឹកដីរបស់ Liverpool កាលពីប្រកួតជើងទី 1។ ដូច្នេះប្រសិនបើ Liverpool ចង់ឡើងទៅវគ្គបន្ត គឺត្រូវយកឈ្នះ Real Madrid ឲ្យឈ្នះគ្រាប់បាល់ 4 គ្រាប់។ យ៉ាងណា ការយកឈ្នះក្លឹបយក្សនៅអេស្ប៉ាញក្នុងទឹកដីរបស់ពួកគេ គឺជារឿងដែលពិបាកបំផុតសម្រាប់ក្រុមរបស់លោក Jurgen Klopp។
ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារសញ្ជាតិប្រេស៊ីល Eder Militao ចង់រំលឹកដល់ក្រុមខ្លួន មិនឲ្យមើលស្រាលលើគូប្រកួតរបស់ខ្លួនឡើយ ជាពិសេសេកីឡាករដែលមានគ្រោះថ្នាក់ 2 រូបគឺ Mohamed Salah និង Roberto Firmino។
ខ្សែការពាររូបនេះបាននិយាយថា៖ “Liverpool ជាក្រុមដ៏អស្ចារ្យ ហើយឥឡូវនេះយើងមិនចង់ឲ្យលទ្ធផលមិននឹកស្មានដល់ កើតឡើងក្នុងទឹកដីរបស់យើងទេ។ Mohamed Salah កំពុងលេងបានយ៉ាងល្អនៅតំបន់ប្រយុទ្ធ។ គាត់តែងតែជាកីឡាករដែលគ្រោះថ្នាក់ សម្រាប់ពួកយើង។ គាត់មានកម្លាំងចិត្តខ្លាំង ហើយ Roberto Firmino ក៏កំពុងតែវិលមករកទម្រង់លេងដ៏អស្ចារ្យផងដែរ។ ដូច្នេះដ៏រាបណា ការប្រកួតនេះមិនទាន់បញ្ចប់ គ្រប់យ៉ាងមិនទាន់បានសម្រេចឡើយ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់