បាល់ទាត់អន្តរជាតិ
Mane ជម្រុញឲ្យក្លឹបរបស់ខ្លួន Bayern Munich ទិញផ្ដាច់កុងត្រារបស់ Joao Cancelo

ខ្សែប្រយុទ្ធឆ្នើម Sadio Mane បានបង្ហើបថា គាត់ចង់ឲ្យក្លឹប Bayern Munich ចុះហត្ថលេខាលើ Joao Cancelo ក្នុងលក្ខខណ្ឌទិញផ្ដាច់កុងត្រាពី Manchester City។
យ៉ាងណាមិញ ចាប់តាំងពីបានចូលរួមជាមួយ Manchester City ដោយផ្ទេរពី Juventus ក្នុងឆ្នាំ 2019 ខ្សែការពារស្លាប Joao Cancelo បានបង្ហាញខ្លួនជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅតំបន់អឺរ៉ុប ជាមួយនឹងជំនាញក្នុងការលេងនៅតំបន់ការពារទាំងសងខាង និងអាចលេងជាខ្សែប្រយុទ្ធស្លាបបានទៀតផង។
ប៉ុន្តែនៅដើមរដូវកាល 2022/2023 គាត់បានបាត់បង់ពេលវេលានៃការបង្ហាញសមត្ថភាពនៅលើទីលានប្រកួតមួយចំនួន ក្រោមការដឹកនាំរបស់លោក Pep Guardiola។ ខ្សែការពារស្លាបរូបនេះក៏បានចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
Joao Cancelo បានបង្ហាញខ្លួនជាប់លាប់គួរសមក្នុងប្រទេសអាឡឺម៉ង់ ប៉ុន្តែ Bayern Munich ហាក់ដូចជានៅតែពេញចិត្តនឹងកីឡាកររបស់ខ្លួន Alphonso Davies ជាជាងខ្សែការពារសញ្ជាតិព័រទុយហ្គាល់ និងស្ទាក់ស្ទើរក្នុងការទិញផ្ដាច់កុងត្រារបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ Sport1 កាលពីពេលថ្មីៗនេះ Sadio Mane ដែលជាមិត្តរួមក្រុមជាមួយ Joao Cancelo បាននិយាយថា៖ “Joao Cancelo ជាខ្សែការពារដ៏អស្ចារ្យនាពេលបច្ចុប្បន្ន។ គាត់គឺជាកីឡាករល្អបំផុតក្នុងពិភពលោក។ យើងពិតជាសប្បាយចិត្តណាស់ដែលគាត់លេងឲ្យក្រុមរបស់យើង។ ខ្ញុំចង់ឃើញគាត់នៅជាមួយពួកយើង នៅរដូវកាលក្រោយបន្តទៀត។ យើងត្រូវការកីឡាករប្រភេទនេះ”។
កន្លងមក Bayern Munich ធ្លាប់បាននិយាយរួចហើយថា ពួកគេចង់ចុះហត្ថលេខាលើ Cancelo ប៉ុន្តែមិនអាចចំណាយប្រាក់រហូតដល់ 70 លានអឺរ៉ូ តាមដែលក្លឹប Manchester City ចង់បានឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ