បាល់ទាត់អន្តរជាតិ
Paris Saint-Germain ផ្អាកការចរចាកុងត្រាថ្មីជាមួយ Messi និង Sergio Ramos

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តផ្អាកការពិភាក្សាកុងត្រាថ្មីជាមួយ Lionel Messi និង Sergio Ramos បណ្ដោះអាសន្ន។ កីឡាករជើងចាស់ទាំង 2 រូបនេះ កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ដើម្បីបន្តនៅ Parc des Princes ផងដែរ ខណៈដែលកុងត្រារបស់ពួកគេនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញតារាឆ្នើមទាំង 2 រូបនេះ បានមកដល់ PSG កាលពីរដូវក្តៅឆ្នាំ 2021 និងបានជួយក្លឹបយក្សបារាំងឲ្យលើកពាន Ligue 1 កាលពីរដូវកាលមុន។ Lionel Messi និង Sergio Ramos នៅតែបន្តដំណើរជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់បារាំងម្ដងទៀតនៅរដូវកាលនេះ ខណៈដែល PSG ដែលដឹកនាំដោយលោក Christophe Galtier កំពុងឈរនៅកំពូលតារាងដោយមាន 10 ពិន្ទុដាច់ពីក្រុមលេខ 2។
គេបានមើលឃើញថា PSG ចង់រក្សាទុកទាំង Lionel Messi និង Sergio Ramos នៅរដូវកាលក្រោយបន្តទៀត ហើយយោងតាមរបាយការណ៍ពី The Mirror ក៏បានអះអាងផងដែរថា ការពិភាក្សាក្រៅផ្លូវការរវាងក្លឹប និងកីឡាករបានសម្រេចរួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ PSG មានការព្រួយបារម្ភថាពួកគេនឹងត្រូវរងការចោទប្រកាន់ពី Financial Fair Play ដែលចំណាយលុយមិនមានតុល្យភាពគ្នានឹងចំណូល ហើយក៏បានសម្រេចចិត្តផ្អាកការពិភាក្សាកុងថ្មីលើ Messi និង Sergio Ramos បណ្ដោះអាសន្នសិន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ11 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!