បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីជំនួប UCL ជើងទី 2 រវាងក្រុមខ្លាំង Manchester City និង RB Leipzig នៅរំលងអាធ្រាតនេះ
ក្លឹប RB Leipzig នឹងត្រូវធ្វើការប្រកួតដោយគ្មានវត្តមានរបស់ Christopher Nkunku ដែលកំពុងមានរបួស នៅមុនការប្រកួតជើងទីពីរ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយទល់នឹង Manchester City នៅរំលងអាធ្រាតនេះ (ម៉ោង 3:00 នៅកម្ពុជា)។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប PSG រូបនេះ បានជាសះស្បើយពីរបួសជង្គង់កាលពី 3 សប្ដាហ៍មុន តែបានជួបបញ្ហាសរសៃពួរជាថ្មីម្ដងទៀត ក្នុងការប្រកួតចាញ់ Borussia Dortmund កាលពីថ្ងៃទី 4 ខែមីនាកន្លងទៅ។ ខ្សែបម្រើ Xaver Schlager ក៏ជាកីឡាករដែលរងរបួសក្នុងការប្រកួតនោះផងដែរ ដោយរបួសកជើង ខណៈដែល Peter Gulacsi និង Abdou Diallo នៅតែបន្តអវត្តមានដដែល។
កីឡាកររបស់ក្រុមទាំង 2 ដែលត្រូវបានគេគិតថា នឹងបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងមានដូចជា៖
– ក្លឹប RB Leipzig អាចនឹងប្រើប្រាស់: Blaswich; Henrichs, Orban, Gvardiol, Halstenberg; Laimer, Haidara; Szoboszlai, Forsberg, Werner និង Silva។
– ក្លឹប Manchester City អាចនឹងប្រើប្រាស់: Ederson; Walker, Akanji, Dias, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland និង Grealish។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមសំណើរ 70 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG