បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការចាប់ឆ្នោតវគ្គ 8 ក្រុមចុងក្រោយ UEFA Champions League

ការប្រកួតពានរង្វាន់ UEFA Champions League សម្រាប់រដូវកាលឆ្នាំ 2022-2023 វគ្គ 16 ក្រុមចុងក្រោយ បានបញ្ចប់ទៅហើយកាលពីរំលងអាធ្រាតយប់មិញនេះ ហើយក៏បានរកឃើញក្រុមចំនួន 8 ដែលនឹងឡើងទៅកាន់វគ្គបន្ទាប់ផងដែរ។ ការចាប់ឆ្នោតវគ្គ 8 ក្រុមចុងក្រោយនឹងធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស ថ្ងៃសុក្រទី 17 ខែមីនា វេលាម៉ោង 6 ល្ងាច (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញជើងទីមួយនៃការប្រកួតវគ្គ 8 ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃអង្គារ/ថ្ងៃពុធ ទី 11-12 ខែមេសា ហើយជើងទីពីរ ធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ក្រោយ គឺថ្ងៃទី 18-19 ខែមេសា។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺប្រកួតនៅថ្ងៃទី 9-10 ខែឧសភា និង 16-7។ វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី 10 ខែមិថុនា។
គួរដឹងផងដែរថា ការចាប់ឆ្នោតវគ្គ 8 ក្រុមចុងក្រោយនេះ ជាការចាប់ឆ្នោតដោយបើកចំហរ ដែលមានន័យថា ក្រុមដែលមកពីប្រទេសដូចគ្នា រឺធ្លាប់ស្ថិតក្នុងវគ្គចែកពូលជាមួយគ្នាក៏អាចប៉ះគ្នាបានផងដែរ។ ដោយឡែកក្រុមទាំង 8 ដែលកំពុងរងចាំការចាប់ឆ្នោតមានដូចជា៖
– Bayern Munich (អាឡឺម៉ង់)
– Benfica (ព័រទុយហ្គាល់)
– Chelsea (អង់គ្លេស)
– Inter Milan (អ៊ីតាលី)
– Man City (អង់គ្លេស)
– AC Milan (អ៊ីតាលី)
– Napoli (អ៊ីតាលី)
– Real Madrid (អេស្ប៉ាញ)
ប្រភព: UEFA
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi