បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកម្នាក់របស់មាន់ខ្នាយមាស Tottenham Hotspur ចង់ឲ្យ Luka Modric ត្រឡប់ទៅលេងនៅក្លឹបចាស់របស់ខ្លួនវិញ

អតីតគ្រូបង្វឹករបស់ក្លឹប Tottenham Hotspur លោក Harry Redknapp បានបង្ហាញពីគំនិតផ្ទាល់ខ្លួនរបស់គាត់ ដោយចង់ឲ្យខ្សែបម្រើ Luka Modric របស់ Real Madrid ត្រឡប់ទៅទឹកដីអង់គ្លេសវិញ និងចូលរួមជាមួយក្លឹបចាស់របស់ខ្លួន Tottenham Hotspur នៅចុងបញ្ចប់នៃរដូវកាលនេះ។
ជាការពិតណាស់ កុងត្រារបស់ខ្សែបម្រើ Luka Modric ជាមួយក្លឹបអធិរាជស Real Madrid នឹងផុតកំណត់នៅរដូវក្តៅឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់តារាឆ្នើមរូបនេះនៅតែមានគុណភាពដ៏អស្ចារ្យ ខណៈដែលគាត់បានឈានចូលដល់វ័យ 37 ឆ្នាំទៅហើយ។ ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងពិចារណាផងដែរ ទៅលើការបន្តកុងត្រាថ្មីរយៈពេលខ្លីជាមួយនឹងកីឡាករសញ្ជាតិក្រូអាតរូបនេះ។
ដោយឡែកលោក Redknapp ដែលធ្លាប់ជាអតីតគ្រូបង្វឹករបស់ Luka Modric នៅក្លឹប Tottenham Hotspur បានសរសើរកីឡាករជើងចាស់រូបនេះជាខ្លាំង ជាពិសេសពេលដែលគាត់បានជួយឲ្យក្លឹប Real Madrid ឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ដោយបានយកឈ្នះលើហង្សក្រហម 6-2 (សរុបទាំងពីរជើង)។ លើសពីនេះទៅទៀត Harry Redknapp បាននិយាយថា គាត់ស្រឡាញ់នូវទេពកោលស្យដ៏អស្ចារ្យរបស់ Luka Modric ហើយគាត់ចង់ឲ្យខ្សែបម្រើរូបនេះត្រឡប់ទៅ Tottenham Hotspur វិញ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi