បាល់ទាត់អន្តរជាតិ
Joao Cancelo នឹងត្រូវលេងតទល់ជាមួយក្លឹបរបស់ខ្លួន Manchester City នៅវគ្គ 8 ក្រុមចុងក្រោយ UCL

ខ្សែការពារឆ្នើម Joao Cancelo ដែលកំពុងខ្ចីជើងទៅកាន់ Bayern Munich នឹងត្រូវលេងតទល់ជាមួយក្លឹបរបស់ខ្លួន Manchester City ព្រោះលទ្ធផលនៃការចាប់ឆ្នោតកាលពីម្សិលមិញ ក្រុមទាំង 2 ត្រូវប៉ះគ្នាក្នុងវគ្គ 8 ក្រុមចុងក្រោយ នៃការប្រកួតក្របខ័ណ្ឌ UEFA Champions League ដោយការប្រកួតជើងទី 1 នឹងធ្វើឡើងនៅថ្ងៃទី 12 ខែមេសា ហើយការប្រកួតជើងទី 2 នឹងធ្វើឡើងនៅថ្ងៃទី 20 ខែមេសា។
យ៉ាងណាមិញខ្សែការពារវ័យ 28 ឆ្នាំរូបនេះបានធ្វើការសម្រេចចិត្តផ្ទេរទៅកាន់ Allianz Arena នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ បន្ទាប់ពីបានបាត់បង់ឱកាសបង្ហាញខ្លួននៅលើទីលានប្រកួតក្រោមការដឹកនាំរបស់លោក Pep Guardiola នៅរដូវកាលនេះ។
កីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ត្រូវបានគេចាត់ទុកថាជាសមាជិកម្នាក់ដ៏មានឥទ្ធិពលក្នុងក្រុមរបស់លោក Pep Guardiola នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្សែការពារស្លាបរូបនេះបានចូលរួមជាមួយក្លឹបយក្សអង់គ្លេស Manchester City ដោយផ្ទេរពី Juventus ក្នុងឆ្នាំ 2019 និងធ្លាប់បានឈ្នះពាន Premier League 2 រួចមកហើយផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi