បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើម្នាក់របស់អ៊ីតាលីថា គាត់ចង់ឃើញ Messi លេងឲ្យក្លឹប 2 នេះ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពី PSG

អតីតខ្សែបម្រើសញ្ជាតិអ៊ីតាលីម្នាក់គឺលោក Roberto Donadoni បានលើកយកក្លឹបចំនួន 2 ដែលមាន Napoli និង Atletico Madrid ជាក្លឹបដែលគាត់ចង់ឃើញ Lionel Messi ចូលរួមជាមួយ ប្រសិនបើតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះចាកចេញពីក្លឹបបច្ចុប្បន្ន Paris Saint-Germain។
យ៉ាងណាមិញ Lionel Messi បានចូលរួមជាមួយ PSG ក្នុងកុងត្រាត្រឹមតែរយៈពេល 2 ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាកចេញពី Barcelona នៅរដូវក្តៅឆ្នាំ 2021។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួនជាកីឡាករសំខាន់សម្រាប់ក្លឹប និងលេងបានប្រកួតសរុប 65 ប្រកួតមកហើយ។
ដោយឡែកកុងត្រារបស់ម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះជាមួយ PSG នឹងផុតកំណត់នៅចុងរដូវកាលនេះហើយ។ ក្លឹបយក្សរបស់បារាំងត្រូវបានគេរាយការណ៍ថា ចង់កុងត្រាថ្មីជាមួយគាត់ ប៉ុន្តែការពិភាក្សាមិនទាន់ឈានដល់ទីបញ្ចប់នោះឡើយ។ ដូច្នេះហើយ មជ្ឈដ្ឋានបាល់ទាត់ជាច្រើនមានការសង្ស័យអំពីអនាគតរបស់ Messi ដោយអាចនឹងចាកចេញពី Parc des Princes។
ទន្ទឹមនឹងនេះដែរលោក Roberto Donadoni បានបង្ហាញពីបំណងចង់ឃើញ Messi លេងឲ្យក្លឹប Napoli ជាកន្លែងដែលមិត្តរួមជាតិរបស់គាត់ Diego Maradona បានក្លាយជាវីរបុរសនៅទីនោះ។ Donadoni គិតថា ទម្រង់លេងរបស់ក្លឹប Serie A មួយនេះ អាចសមនឹង Lionel Messi ផងដែរ។
Roberto Donadoni បាននិយាយជាមួយវិទ្យុ Super Deportivo ថា៖ “ខ្ញុំគិតថា នៅពេលនេះគាត់អាចលេងក្នុងអតីតក្រុមរបស់ Maradona គឺ Napoli ព្រោះពួកគេមានទម្រង់លេងដ៏ល្អឥតខ្ចោះសមនឹង Messi ដែលជាកីឡាករពូកែគ្រប់គ្រងបាល់។ គេមិនលេងដោយល្បឿនលឿនពេកទេ ប៉ុន្តែពោរពេញដោយបច្ចេកទេសច្រើន”។
វីរបុរសរបស់ក្លឹប AC Milan រូបនេះបានបន្ថែមទៀតថា៖ “ប្រសិនបើ Lionel Messi មានការសង្ស័យអំពីការបន្តកុងត្រាជាមួយ PSG គាត់អាចមក Atletico Madrid បាន។ យើងនឹងប្រាប់ Angel Correa ឲ្យប្រគល់លេង 10 ឲ្យគាត់។ យើងនឹងផ្ដល់ឲ្យគាត់នូវ អាផាតមិនតូចមួយ នៅកណ្តាលទីក្រុង Madrid”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi