បាល់ទាត់អន្តរជាតិ
Harry Kane បង្ហើបថា គាត់បានចំណាយពេលជាមួយ Son Heung-min ច្រើនជាងការចំណាយពេលជាមួយប្រពន្ធរបស់គាត់
តារាឆ្នើមរបស់ក្លឹប Tottenham គឺខ្សែប្រយុទ្ធ Harry Kane បានបង្ហើបថា ទំនាក់ទំនងនៅលើទីលានប្រកួតរបស់គាត់ជាមួយដៃគូប្រយុទ្ធ Son Heung-min គឺជាមិត្តភាពដ៏ល្អរបស់ពួកគេលើសពីអ្វីដែលមាននៅលើទីលាន។
Harry Kane បានចាប់ផ្ដើមជាមួយនឹងលទ្ធផលមិនសូវគាប់ប្រសើរឡើយ កាលពីដើមរដូវកាល ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ នៃការប្រកួតបើកឆាក Premier League ចំនួន 13 ប្រកួតរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបង្ហាញទម្រង់លេងរបស់គាត់ត្រឡប់មកវិញនៅឆ្នាំ 2022 ដោយទម្រង់ប្រយុទ្ធរបស់គាត់កាន់តែកាចជាមួយនឹងដៃគូ សញ្ជាតិកូរ៉េខាងត្បូង Son Heung-min ខណៈដែលមានការជួយជ្រុមជ្រែងពីកីឡាករចំនូលថ្មីដែលលេងនៅតំបន់ស្លាបស្ដាំ Dejan Kulusevski។
Kane និង Son បានបំបែកកំណត់ត្រានៅ Premier League សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ ជាមួយនឹងការ Assist ផ្សេងទៀតនៅរដូវកាលនេះ។
យ៉ាងណាមិញ Harry Kane បាននិយាយទៅកាន់ទូរទស្សន៍ Canal+ អំពីទំនាក់ទំនងពិសេសរបស់គាត់ជាមួយកីឡាករសញ្ជាតិកូរ៉េខាងត្បូង ហើយត្រូវបានគេសួរថា តើប្រពន្ធរបស់គាត់ច្រណែននឹងរឿងនេះរឺទេ។ ពេលនោះ Kane បាននិយាយថា៖
“ប្រហែលជានាងមិនបាននិយាយអ្វីពីរឿងនេះទេ ប៉ុន្តែខ្ញុំប្រាកដថា នាងអាចជាគិតខ្លះៗអំពីរឿងនេះ។ ខ្ញុំប្រហែលជាចំណាយពេលជាមួយ Son ច្រើនជាងអ្វីដែលខ្ញុំធ្វើជាមួយប្រពន្ធខ្ញុំ នៅពេលនេះ។ នេះជាអ្វីដែលខ្ញុំនិយាយដោយស្មោះត្រង់។ ពួកយើងមានទំនាក់ទំនងល្អក្រៅទីលាន ហើយជាក់ស្តែង ខ្ញុំគិតថា វាក៏បង្ហាញនៅលើទីលានផងដែរ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ