បាល់ទាត់អន្តរជាតិ
Ronald Araujo សារភាពថា ខ្លួនពិតជាមិនសប្បាយចិត្តនឹងទង្វើដែល Garnacho បានធ្វើ

ខ្សែការពារ Ronald Araujo របស់ក្លឹបអ្នកមានបុណ្យ Barcelona បានចាត់ទុកថា អាកប្បកិរិយារបស់កីឡាករវ័យក្មេងនៃក្លឹបបិសាចក្រហម Manchester United គឺ Alejandro Garnacho ជាការរំខានមួយ។
យ៉ាងណាមិញ Barcelona បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ដោយចាញ់ Manchester United ក្នុងលទ្ធផលសរុបទាំង 2 ជើង 4 ទល់នឹង 3។ បន្ទាប់ពីឈ្នះនៅ Old Trafford នៃការប្រកួតជើងទី 2 កីឡាករសញ្ជាតិអាហ្សង់ទីន Alejandro Garnacho បានអបអរជ័យជម្នះរបស់ខ្លួន ដោយធ្វើត្រាប់តាមការអបអរគ្រាប់បាល់របស់ Pedri។
ដោយឡែកថ្មីៗនេះ Ronald Araujo បានលើកឡើងថា ទង្វើដែល Garnacho បានធ្វើនោះ ជាការរំខានមួយដល់អារម្មណ៍គាត់។ ខ្សែការពាររបស់ Barcelona រូបនេះបានប្រាប់ទៅកាន់ Infobae ថា៖ “បាទ! ទង្វើរបស់គេ (Garnacho) បានរំខានដល់ខ្ញុំ។ មនុស្សគ្រប់គ្នា ក៏ដូចជាពួកគេដែរ ប៉ុន្តែនៅពេលនោះ គាត់មិនគួរធ្វើបែបហ្នឹងឡើយ។ ខ្ញុំគោរពអ្នករាល់គ្នា ហើយខ្ញុំមានអារម្មណ៍ថា ការចេះដាក់ខ្លួនដោយសុភាពរាបសារ គឺជារឿងសំខាន់បំផុតរបស់មនុស្ស”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ14 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi